Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សរាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មក្នុងទីក្រុងបែរឡាំង ប្រឆាំងនឹងសំណើដាក់កម្រិតលើការធ្វើអន្តោប្រវេសន៍ របស់គណបក្សប្រឆាំងនៅអាល្លឺម៉ង់ (Video inside)

03-02-2025 11:57

(បែរឡាំង)៖ មនុស្សរាប់ម៉ឺននាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ានៅក្នុងទីក្រុងបែរឡាំង កាលពីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ដើម្បីប្រឆាំងនឹងផែនការដាក់កម្រិតលើការធ្វើអន្តោប្រវេសន៍ ដែលស្នើឡើងដោយគណបក្ស AfD មាននិន្នាការស្តាំនិយមជ្រុល និងជាបក្សប្រឆាំងដ៏ធំនៅអាល្លឺម៉ង់។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ ២០២៥។

មេដឹកនាំអភិរក្សនិយម លោក Friedrich Merz ដែលត្រូវបានគេមើលឃើញថា អាចក្លាយជាអធិការបតីបន្ទាប់របស់ប្រទេសអាល្លឺម៉ង់ ក្រោយការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកុម្ភៈ បានលើកសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍មួយ។ ទោះបីជាព្យាយាមជំរុញសេចក្តីព្រាងច្បាប់ នៅក្នុងសភាជាន់ទាប ប៉ុន្តែមិនទទួលបានសំឡេងភាគច្រើនឡើយ ដោយសារតែអ្នកតំណាងខ្លះមកពីគណបក្សរបស់លោក បដិសេធគាំទ្រ។

ប៉ូលិសបានឱ្យដឹងថា មនុស្សប្រហែល ១៦០ ០០០នាក់បានប្រមូលផ្តុំ នៅឯច្រកខ្លោងទ្វារប្រវត្តិសាស្រ្ត Brandenburg ទីក្រុងបែរឡាំង ដែលនៅជាប់នឹងសភាជាន់ទាប Bundestag។ អ្នកតវ៉ាបានកាន់បដាដែលសរសេរថា «យើងគឺចរន្តនៃសន្តិសុខ។ គ្មានការសហការជាមួយ AfD ឡើយ និងសូមឱ្យ លោក Merz ចេញទៅវិញទៅ»

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់អន្តោប្រវេសន៍របស់ លោក Merz នឹងដាក់កម្រិតលើការជួបជុំគ្រួសារនៃជនភៀសខ្លួនមួយចំនួនឡើងវិញ ហើយអំពាវនាវឱ្យបដិសេធទទួលយកមនុស្សកាន់តែច្រើន នៅតាមព្រំដែន។ បើតាមការស្ទង់មតិ ពីរភាគបីនៃសាធារណជនអាល្លឺម៉ង់ គាំទ្រសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍នេះ៕