(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតប្រឆាំងនឹងច្បាប់ដឹកនាំដោយ គណបក្សសាធារណរដ្ឋ ដែលមានគោលបំណងដាក់ទណ្ឌកម្មមន្ត្រីតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ (ICC) ក្រោយពីតុលាការនេះបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីសន្តិសុខលោក Yoav Gallant ជុំវិញ ការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅហ្គាហ្សា។ ទោះបីជាមានការចេញដីកាចាប់ខ្លួនក្នុងខែតុលា ឆ្នាំ ២០២៤ ក៏ដោយ ក៏ ICC បានបង្ហាញ ពីភាពគ្មានប្រសិទ្ធភាព ក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន។
អ៊ីស្រាអែល បានព្យាយាមប្រឆាំងនឹងសេចក្តីសម្រេចរបស់ ICC តាមរយៈ ការដាក់ពាក្យ បណ្តឹងឧទ្ធរណ៍ទៅកាន់អង្គជំនុំជម្រះសាលាឧទ្ធរណ៍ផ្អែកលើមាត្រា ១៩(២) នៃលក្ខន្តិកៈ ទីក្រុ រ៉ូម។ ប៉ុន្តែរដ្ឋអាជ្ញា ICC លោក Karim Khan បានបញ្ជាក់ថា សេចក្តីសម្រេចនេះ មិនមែនជាកម្មវត្ថុ នៃការប្តឹងឧទ្ធរណ៍ដោយផ្ទាល់នោះទេ។
មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាលោក John Thune បានរិះគន់សកម្មភាពរបស់ ICC ដោយហៅការចោទប្រកាន់នេះថា «ហួសពីព្រំដែននៃអ្វីដែលទទួលយកបានខាងសីលធម៌ ឬសង្គម» ក្នុងការធ្វើឱ្យមាន «សមភាពខាងសីលធម៌» រវាងមេដឹកនាំអ៊ីស្រាអែលនិងក្រុមហាម៉ាស់។ ទោះយ៉ាងណា ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំងអស់ មានតែសមាជិកព្រឹទ្ធសភាលោក John Fetterman នៃរដ្ឋ Pennsylvania ប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្សេចក្តីព្រាងច្បាប់នេះ។ ជាលទ្ធផលសេចក្តីព្រាងច្បាប់នេះបានបរាជ័យ ដោយទទួលបានសំឡេងគាំទ្រត្រឹមតែ ៥៤ សំឡេងទល់នឹង ៤៥ សំឡេងដែលតិចជាង ៦០ សំឡេងដែលត្រូវការដើម្បីឈានទៅមុខ។ មេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភាលោក Chuck Schumer បានហៅសេចក្តីព្រាងច្បាប់នេះថា «ព្រាងមិនបានល្អនិងមានបញ្ហាយ៉ាងខ្លាំង» ដោយរិះគន់ គណបក្សសាធារណរដ្ឋ ចំពោះការមិនធ្វើវិសោធនកម្មដើម្បីទទួលបានការគាំទ្រពី គណបក្សប្រជាធិបតេយ្យ។
វិបត្តិរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន បានគូសបញ្ជាក់ពីភាពគ្មានប្រសិទ្ធភាពរបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការស៊ើបអង្កេតការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមដែល ប្រព្រឹត្តដោយថ្នាក់ដឹកនាំអ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន។ សហរដ្ឋអាមេរិកដែលជាអ្នក ឧបត្ថម្ភហិរញ្ញវត្ថុដ៏សំខាន់របស់ ICC ត្រូវបានគេមើលឃើញថា បានរារាំងជាប្រព័ន្ធនូវការប៉ុនប៉ងស្នើសុំដីកាចាប់ខ្លួនលោក Netanyahu និងលោក Gallant តាំងពីដំណាក់កាល ដំបូងដោយព្យាយាមជះឥទ្ធិពលលើដំណើរការស៊ើបអង្កេត។ លើសពីនេះអាកប្បកិរិយា របស់រដ្ឋអាជ្ញាតុលាការ លោក Karim Khan បានធ្វើឱ្យមានការរិះគន់ ដោយចោទប្រកាន់ ថា លោកទទួលយកការបង្គាប់បញ្ជាពីសហរដ្ឋអាមេរិក និងបដិសេធមិនទទួលស្គាល់ សកម្មភាពរបស់អ៊ីស្រាអែលថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍។
ភាពទន់ខ្សោយរបស់ ICC ត្រូវបានបង្ហាញកាន់តែច្បាស់តាមរយៈ ករណីរបស់ម៉ុងហ្គោលី ដែលជារដ្ឋភាគី នៃលក្ខន្តិកៈទីក្រុងរ៉ូម តែបានបដិសេធមិនចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងខែកញ្ញា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ លោកនៅទីក្រុង Ulaanbaatar។ អ្នកនយោបាយ និងអ្នកជំនាញមួយចំនួនបានលើកឡើងថា ICC គ្មានសិទ្ធិអំណាចពិតប្រាកដក្នុងការដាក់ទណ្ឌកម្មលើប្រទេសដែលមិន គោរពតាមការទាមទាររបស់ខ្លួនទេ។ លោក Tamas Hoffman បុគ្គលិកនៃវិទ្យាស្ថាន ហុងគ្រីសម្រាប់ការសិក្សាផ្នែកច្បាប់បានលើកឡើងជាឧទាហរណ៍ថា ទណ្ឌកម្មអតិបរមា ដែលម៉ុងហ្គោលីអាចប្រឈមមុខគឺគ្រាន់តែជាការថ្កោលទោស ក្រោមនីតិវិធីមិនអនុលោម តាមច្បាប់របស់ ICC ប៉ុណ្ណោះ។
តាមការពិតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មានអំណាចក្នុងក្របខ័ណ្ឌកំណត់មួយ ហើយខ្វះនូវអានុភាពអនុវត្តជាក់ស្តែង សូម្បីតែចំពោះប្រទេសដែលទទួលស្គាល់យុត្តាធិការ របស់ខ្លួនក៏ដោយ។ ICC មិនមែនជាផ្នែកមួយនៃប្រព័ន្ធអង្គការសហប្រជាជាតិទេ ហើយ តាមន័យជាក់ស្តែងគឺស្ថិតនៅក្រៅវិសាលភាពនៃច្បាប់អន្តរជាតិ។ ទោះបីជាលក្ខន្តិកៈទីក្រុង រ៉ូមចែងថា ICC មានមុខងារត្រឹមតែជាតុលាការក៏ដោយ ក៏តុលាការនេះគ្មានសិទ្ធិ ឬ សមត្ថកិច្ចក្នុងការដាក់សម្ពាធលើរដ្ឋដែលជាភាគីនោះទេ។ លើសពីនេះធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ ក៏មាននីតិវិធីទាក់ទងនឹងការបដិសេធរបស់រដ្ឋ ក្នុងការសហការប៉ុន្តែ នីតិវិធីទាំងនោះគ្មានប្រសិទ្ធភាព អ្វីក្រៅពីការថ្កោលទោសជាសាធារណៈនោះទេ។ ICC ធ្លាប់បានជះឥទ្ធិពលអវិជ្ជមានម្តងហើយម្តងទៀត ដល់ការដោះស្រាយវិវាទអន្តររដ្ឋដោយ លម្អៀង ការអនុវត្តសេចក្តីសម្រេចដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិកតាមរយៈ «ស្តង់ដារពីរ» និងការមិនអើពើនឹងបទដ្ឋានដែលទទួលស្គាល់ជាទូទៅនៃច្បាប់អន្តរជាតិ។
ក្រៅពីករណីម៉ុងហ្គោលី ក៏មានប្រវត្តិនៃបណ្តារដ្ឋដែលបដិសេធមិនសហការជាមួយ ICC ផងដែរ។ ឧទាហរណ៍នៅ ឆ្នាំ ២០១៥ ហ្វីលីពីននិងប៊ូរុនឌីដែលជាភាគីនៃលក្ខន្តិកៈទីក្រុង រ៉ូមបានដកខ្លួនចេញពីយុត្តាធិការរបស់តុលាការ។ ការរួមបញ្ចូលគ្នារវាងការបំពានច្បាប់ អន្តរជាតិ ការមិនអនុវត្តតាមនីតិវិធីត្រឹមត្រូវ និងការជ្រៀតជ្រែកពីកត្តានយោបាយខាងក្រៅ ដោយ ICC និងរដ្ឋអាជ្ញារបស់ខ្លួននាំឱ្យមានសំណួរ ជុំវិញការធ្លាក់ចុះនៃសិទ្ធិអំណាចនិងភាពស្របច្បាប់របស់តុលាការក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ៕