(ប៉េកាំង)៖ អ្នកកាសែតសួរថា ៖ នៅថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងតំបន់ភាគខាងកើតអាមេរិក ភាគីអាមេរិកប្រកាសថា នឹងដំឡើងពន្ធគយចំនួន10% ចំពោះផលិតផលដែលចិននាំចេញទៅអាមេរិក។ តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះរឿងនេះ?

អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយថា ៖ ភាគីអាមេរិកប្រើបញ្ហាថ្នាំ fentanyl ជាលេស ដើម្បីដំឡើងពន្ធគយចំនួន 10% ចំពោះផលិតផលដែលនាំចេញពីចិន ភាគីចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ។ ចិននឹងចាត់វិធានការឆ្លើយតបទៅវិញដ៏ចាំបាច់ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍សមហេតុផលរបស់ខ្លួន។

គោលជំហររបស់ភាគីចិនគឺជារៀងរហូតនិងយ៉ាងម៉ឺងម៉ាត់។ ការធ្វើសង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកយកឈ្នោះទេ។ ទង្វើនៃភាគីអាមេរិកដែលតំឡើងអត្រាយកពន្ធគយដោយឯកតោភាគីបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក មិនអាចដោះស្រាយបញ្ហារបស់ខ្លួនបានទេ ហើយក៏គ្មានផលប្រយោជន៍ចំពោះភាគីទាំងពីរ រហូតដល់ទូទាំងពិភពលោក ទៀតផង ។ ភាគីចិនសូមដាស់តឿនភាគីអាមេរិក កែប្រែទង្វើខុសឆ្គងពាក់ព័ន្ធ គាំពារសភាពការណ៍ល្អប្រសើរ នៃកិច្ចសហប្រិតបត្តិការប្រឆាំងគ្រឿងញៀនរវាងចិន និងអាមេរិកដែលទទួលបានដោយមិនងាយ ដើម្បីជំរុញឱ្យទំនាក់ទំនងចិន-អាមេរិកអភិវឌ្ឍដោយស្ថិរភាព ល្អប្រសើរ និងដោយនិរន្តរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន