(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចនៅខេត្ត Liaoning ដើម្បីសួរសុខទុក្ខកម្មាភិបាលនិងមហាជន ព្រមទាំងបានជូនពរឆ្នាំថ្មីដល់ ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ។

ជារៀងរាល់ឆ្នាំនៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន លោក Xi Jinping តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យ ជីវភាពរស់នៅរបស់ប្រជាជន ជូនពរឆ្នាំថ្មីដល់ប្រជាជន និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាជន ។ ចូរយើងដើរតាមគន្លងឆ្នាំថ្មី របស់លោក Xi Jinping រំលឹកឡើងវិញនូវរឿងរ៉ាវរស់រវើកនិងពេលវេលាដ៏កក់ក្តៅ ទទួលបទពិសោធន៍វប្បធម៌ឆ្នាំថ្មីប្រពៃណីចិនជាមួយគ្នា ។

* ការចងគំនួចចិន

ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ខេត្ត Liaoning លោក Xi Jinping បានអញ្ជើញទៅទស្សនាសហគមន៍ Chang'an ផ្លូវ Chang'an សង្កាត់ Dadong ទីក្រុង Shenyang ។ នៅមជ្ឈមណ្ឌលសេវាកម្មមហាជន អ្នកស្រុកមួយចំនួន កំពុងសរសេរពាក្យទំនឹមជូនពរចូលឆ្នាំចិន នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ហើយក្មេងៗកំពុងចងខ្សែគំនួចចិន ។ លោកបានចូល ក្នុងចំណោមពួកគេ សរសើរស្នាដៃរបស់ពួកគេម្តងម្កាល និងលើកទឹកចិត្តឱ្យពួកគេបន្តមរតក និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន ឱ្យកាន់តែល្អ។

* គយគន់រូបគំនូរឆ្នាំថ្មី

ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុងធានជីន លោក Xi Jinping បានអញ្ជើញទៅដល់ផ្លូវវប្បធម៌បុរាណទីក្រុង Tianjin ហើយគយគន់យ៉ាងល្អិតល្អន់ នូវរូបគំនូរចូលឆ្នាំថ្មីដែលដាក់លក់នៅតាមផ្លូវ ។ លោកបានថ្លែងថា មើលឃើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានរីករាយជាមួយ ការសំដែងសិល្បៈប្រជាប្រិយ ធ្វើឱ្យលោកមានអារម្មណ៍ថា មានបរិយាកាសបុណ្យចូលឆ្នាំថ្មី យ៉ាងខ្លាំង។

* ជូនពរជ័យ

ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ លោក Xi Jinping វីដេអូខលជាមួយកម្មាភិបាលមូលដ្ឋាន និងមហាជននៅខេត្ត Heilongjiang, ខេត្ត Fujian, ភូមិភាគស្វយ័ត Xinjiang, ខេត្ត Henan, ទីក្រុង Beijing, ខេត្ត Sichuan និងកន្លែងជាច្រើន ហើយបានជូនពរឆ្នាំថ្មីដល់ប្រជាជនគ្រប់ជនជាតិ ទូទាំងប្រទេសចិន ។

* ធ្វើនំឆ្នាំថ្មី

ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ លោក Xi Jinping បានចុះត្រួតពិនិត្យការងានៅភូមិ Fengnanyuan ឃុំ Shizhuang ទីក្រុង Huozhou ដើម្បីសួរសុខទុក្ខប្រជាជន លោកបានដើរចូលទៅក្នុង ផ្ទះរបស់អ្នកភូមិឈ្មោះ Shi Hongbing ដែលក្រុមគ្រួសារគាត់ កំពុងធ្វើម្ហូបបុណ្យចូលឆ្នាំប្រពៃណីចិន ។ លោកបានធ្វើនំចំហុយឆ្នាំថ្មី ដោយប្រើពេលតែប៉ុន្មាននាទី តែប៉ុណ្ណោះ ។ លោកបានសរសើរថា "នំចំហុយឆ្នាំថ្មីផ្តល់ឱ្យប្រជាជន នូវអារម្មណ៍កាន់តែប្រសើរឡើង ជារៀងរាល់ឆ្នាំ ហើយតំណាងឱ្យសេចក្តីប្រាថ្នារបស់ប្រជាជនភាគច្រើន ដែលចង់បានជីវភាពរស់នៅកាន់តែប្រសើរឡើង៕

វិទ្យុមិត្តភាពកម្ពុជាចិន