Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិភពលោករួមគ្នាអបអរសាទរឆ្នាំថ្មីចិន! ការផ្សព្វផ្សាយកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្កើតកំណត់ត្រាថ្មីម្តងទៀត

02-02-2025 14:07

(ប៉េកាំង)៖ ឆ្នាំថ្មីចិន គឺជាឆ្នាំថ្មីពិភពលោក។ នៅវេលាម៉ោង ៨ យប់ថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២៥ កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានជួបជាមួយទស្សនិកជនសកលតាមការណាត់។

ក្នុងនាមជារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូង បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីចិ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីដោយគោគជ័យ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផ្សព្វផ្សាយវប្បធម៌ចិនតាមរយៈពហុភាសា ប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅក្រៅប្រទេស បានផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរនេះ យ៉ាងទូលំទូលាយ ទិន្នន័យផ្សព្វផ្សាយនៅក្រៅប្រទេស បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីម្តងទៀត។

មានប្រភេទភាសាច្រើនបំផុត! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផ្សព្វផ្សាយ អំពីកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥» ចំពោះពិភពលោក តាមរយៈវេទិកាផ្សព្វផ្សាយ ចំពោះក្រៅប្រទេសចំនួន ៨២ ភាសា ដែលបានកើនឡើង ១៤ ភាសាបើធៀបនឹងឆ្នាំ២០២៤។

មានប្រសិទ្ធផលល្អបំផុត! ការអានប្រធានបទអំពីកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥» នៃបណ្តាញទូរទស្សសន៍ CGTN មានចំនួនដល់ទៅ ១៧៣៨ លានលើក។ ប្រព័ន្ធសារព័ត៌មានចំនួនជាង ៣១០០ នៅទូទាំងពិភពលោកបានផ្សាយផ្ទាល់ និងរាយការណ៍ក្នុងពេលដំណាលគ្នា នូវកម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ ២០២៥»។ ប្រធានបទ"ការសាកល្បងរាំរបាំ FUN ក្នុងឆ្នាំម្សាញ់" បានទាក់ទាញអ្នកប្រើអ៊ីនធឺណែត នៃប្រទេសនិងតំបន់ជាង ៧០ ចូលរួមយ៉ាងសកម្ម ការចូលទស្សនាទំព័រនៅទូទាំងពិភពលោក មានចំនួន ៤០៦ លានលើក។ អ្នកប្រើអ៊ីនធឺណែតនៃប្រទេសជាច្រើន បានបញ្ចេញមតិសម្តែងការកោតសរសើរចំបោះរាត្រីសមោសរនេះ និងសម្តែងការនិយមចូលចិត្ត ចំពោះវប្បធម៌ចិនទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន