(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានតំណែងប្រធានការិយាល័យកិច្ចការពារហិរញ្ញវត្ថុអ្នកប្រើប្រាស់ ហៅកាត់ (CFPB) លោក Rohit Chopra ខណៈដែលចំណាត់ការនេះត្រូវបានគេមេីលឃេីញថា ជាការបោសសំអាតមន្រ្តីចុងក្រោយនៃរដ្ឋបាលមុន។ នេះបេីយោងតាមការចេញផ្សាយនៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោក Chopra គឺមន្រ្តីដ៏សំខាន់មួយរូបនៃអតីតរដ្ឋបាលលោក ចូ បៃដិន ដែលអាចស្ថិតក្នុងមុខតំណែងមកទល់នឹងពេលនេះ គិតចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ លោក ត្រាំ កាលពីអាណត្តិដំបូង បានជ្រើសរើស លោក Chopra មកពីគណបក្សប្រជាធិបតេយ្យ ឱ្យធ្វេីជាសមាជិកគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ។
លោក Chopra ត្រូវបានគេជូនដំណឹងអំពីការដកតំណែងតាមរយៈសារអ៉ីមែលពីសេតវិមាន។ នៅក្នុងសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដេីម្បីប្រកាសពីការចាកចេញពីតំណែង លោក Chopra បានសរសេរថា «ជាមួយនឹងអំណាចប្រមូលផ្តុំក្នុងដៃរបស់មនុស្សប៉ុន្មាននាក់ ភ្នាក់ងារដូចជា CFBP មិនធ្លាប់រងការមាក់ងាយបែបនេះឡេីយ»។
គួរបញ្ជាក់ថា លោក Chopra ត្រូវបានគេរំពឹងថានឹងត្រូវបានបណ្តេញចេញភ្លាមៗ បន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែង ប៉ុន្តែលោកទំនងជាបានព្យួរការងារអស់រយៈពេលជិតពីរសប្តាហ៍ បើទោះបីជាលោកប្រធានាធិបតីបានបណ្តេញមេដឹកនាំទីភ្នាក់ងារជាច្រើនផ្សេងទៀតក៏ដោយ៕