Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សមួយចំនួនរងរបួស និងផ្ទះជិត ៤០,០០០ខ្នងដាច់អគ្គិសនី បន្ទាប់ពីគ្រោះរញ្ជួយកម្រិត ៦.៦រ៉ិចទ័រ វាយប្រហារភាគខាងលិចជប៉ុន

21-10-2016 16:35

(តូក្យូ)៖ មនុស្សមួយចំនួនតូចត្រូវបានគេរាយការណ៍ថា បានទទួលរងរបួសរួមជាមួយនិងលំនៅឋានជិត ៤០,០០០ខ្នងបានដាច់ចរន្តអគ្គិសនីបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័របានអង្រួនកោះ Tottori និងតំបន់មួយចំនួនទៀត នៅភាគខាងលិចនៃប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១៦។

ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅចំភាគកណ្តាលនៃកោះ Tottori ដែលមានជម្រៅដល់ ១០គីឡូម៉ែត្រ ហើយបានបង្កជាការញ័ររញ្ជួយ នៅតាមតំបន់ភាគលិចប្រទេសជប៉ុនមួយចំនួនទៀតដែររួមមាន Osaka, Kyoto, និង Kobe ថែមទៀតផង ប៉ុន្តែមិនបានបណ្តាលឲ្យមានជាការប្រកាសអាសន្ន នូវរលកយក្សស៊ូណាមិនោះឡើយ។

បន្ទាប់ពីហេតុការណ៍គ្រោះរញ្ជួយដីនេះបានកន្លងផុតទៅ ទីភ្នាក់ងារពន្លត់អគ្គិភ័យនៅក្នុងទីក្រុង Kurayoshi បានបញ្ជាក់ថា ពួកគេទទួលបានកាហៅទូរស័ព្ទ​សង្រ្គោះបន្ទាន់ចំនួនប្រាំពីរលើក​ដែល​បានរាយការណ៍ ពីករណីរងរបួសប៉ុន្តែមិនបានបញញជាក់ថាប៉ុន្មាននាក់នោះឡើយ។ ជាមួយនេះដែរស្ថានីយ៍រថភ្លើង មួយចំនួននៅតាមតំបន់ដែលបានទទួលរងការវាយប្រហារ ត្រូវបានផ្អាកដំណើរ​ការជាបណ្តោះអាសន្ន ហើយគ្រោះរញ្ជួយដីនេះក៏បានបន្សល់ទុកឲ្យផ្ទះសម្បែងជិត ៤០,០០០ខ្នង គ្មានចរន្តអគ្គិសនីប្រើប្រាស់ផងដែរ៕