Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីជប៉ុន បង្ហាញការព្រួយបារម្ភពីការដកខ្លួនរបស់អាមេរិក ចេញពី WHO (Video inside)

31-01-2025 20:50

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នៅថ្ងៃសុក្រនេះបានសម្តែង ការព្រួយបារម្ភ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពី អង្គការសុខភាពពិភពលោក (WHO) នេះបើយោងតាម សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥។

ថ្លែងក្នុងអំឡុងកិច្ចប្រជុំ គណៈកម្មាធិការថវិកាសភា លោក Ishiba បានបញ្ជាក់ថា «សហរដ្ឋអាមេរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពពិភពលោក។ តាមទស្សនៈ របស់ប្រទេសជប៉ុន យើងមិនស្វាគមន៍ចំពោះការផ្លាស់ប្តូរណាមួយ ដែលធ្វើឱ្យតួនាទី នេះចុះខ្សោយនោះទេ»។

ការព្រួយបារម្ភនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះ ហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃទី២០ ខែមករា ដែលជាថ្ងៃដំបូងនៃ ការចូលកាន់តំណែងរបស់លោក ដោយប្រកាសពីការដកសហរដ្ឋអាមេរិកចេញពី អង្គការ WHO៕