(សេអ៊ូល)៖ យន្តហោះមួយគ្រឿងបានឆាបឆេះ នៅអាកាសយានដ្ឋានអន្តរជាតិ Gimhae ក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែមករា នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដោយដកស្រង់សម្តីអាជ្ញាធរ។
អាជ្ញាធរអគ្គីភ័យត្រូវបានបញ្ជូនចេញទៅកាន់កន្លែងកើតហេតុភ្លាមៗ ក្រោយទទួលបាន ព័ត៌មានអំពីហេតុការណ៍នេះ។ ទោះបីជា យ៉ាងណាយ៉ុនហាប់បានបញ្ជាក់ថា មិនមានអ្នកស្លាប់ ឬរងរបួសក្នុងហេតុការណ៍នេះទេ៕