(បេរូត)៖​ កងទ័ពលីបង់​ បានចោទប្រកាន់អ៉ីស្រាអែលថា​ ពន្យារពេលដកកងទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់ ទៅតាមការតម្រូវនៃបទឈប់បាញ់ដែលបានបញ្ចប់សង្គ្រាមជាមួយក្រុមហេសបូឡា​ និងមួយថ្ងៃបន្ទាប់ពីអ៉ីស្រាអែលនិយាយថា​ កងទ័ពរបស់ខ្លួននឹងបន្តស្ថិតនៅទីនោះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី២៥​ ខែមករា​ ឆ្នាំ​ ២០២៥។

នៅក្នុងសេចក្តីថ្លែងការណ៍ចោទប្រកាន់របស់ខ្លួន​ កងទ័ពលីបង់​ក៏បានស្នេីឱ្យប្រជាជនលីបង់រង់ចាំសិន​ មុនធ្វើដំណើរទៅកាន់តំបន់ព្រំដែនដោយលើកឡើងថា​ នៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អ៉ីស្រាអែល។

ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក​ ដែលចូលជាធរមានកាលថ្ងៃទី២៧​ ខែវិច្ឆិកា ឆ្នាំមុន​ អាវុធ និងអ្នកប្រយុទ្ធរបស់ក្រុមហេសបូឡា ត្រូវតែដកចេញពីតំបន់ភាគខាងត្បូងនៃទន្លេ Litani ហើយកងទ័ពអ៉ីស្រាអែល​ក៏ត្រូវចាកចេញដូចគ្នា ស្របពេលដែលយោធាលីបង់ត្រូវដាក់ពង្រាយទៅកាន់តំបន់ ក្នុងរយៈពេល​ ៦០ថ្ងៃពោលគឺនឹងដល់កំណត់នៅថ្ងៃអាទិត្យស្អែកនេះ​។

ប៉ុន្តែការិយាល័យលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានប្រកាសកាលពីថ្ងៃសុក្រថា​ មានលក្ខខណ្ឌមិនត្រូវបានអនុវត្តពេញលេញដោយរដ្ឋលីបង់៕