(ប៉េកាំង)៖ ព្រឹកថ្ងៃទី២៣ ខែមករា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចុះត្រួតពិនិត្យការងារ នៅផ្សារលក់អាហារកែច្នៃ Dadong ក្រុង Shenyang និងសហគមន៍ Chang’an នៃឃុំ Chang’an សង្កាត់ Dadong នៃក្រុង Shenyang ខេត្ត Liaoning ដើម្បីស្វែងយល់ពីសភាពការណ៍ដូចជា ការផ្គត់ផ្គង់នៃទីផ្សារ ក្នុងអំឡុងពេលថ្ងៃបុណ្យ ការធានាអំពីជីវភាពរស់នៅរបស់ប្រជាជន ការធ្វើឱ្យមានភាពល្អប្រសើរ នៃសេវាកម្មដែលផ្តល់ភាពងាយស្រួល និងអនុគ្រោះដល់ប្រជាជននិងការលើកកម្ពស់ គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ជាដើម។
រសៀលថ្ងៃដដែល លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញទៅត្រួតពិនិត្យការងារ នៅរោងចក្រផលិតដែកថែប BENSTEEL នៅក្រុង Benxi ខេត្ត Liaoning ដើម្បីស្វែងយល់ពីសភាពការណ៍ ដូចជាការពន្លឿនការធ្វើបរិវត្តកម្ម និងលើកកម្ពស់កម្រិតនិងជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៃសហគ្រាសនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន