(អាមេរិក)៖ ខណៈសល់តែជាង២០ថ្ងៃទៀតការប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងឈានចូលមកដល់, លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់ សហរដ្ឋអាមេរិក បានប្រកាសនៅក្នុងវេទិកាមួយនារដ្ឋ Ohio នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះថា «ខ្ញុំនឹងទទួលយកលទ្ធផលទាំងស្រុងនៃការបោះឆ្នោត ប្រសិនខ្ញុំឈ្នះ» នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។
សូមជំរាបថា នៅក្នុងវេទិកាតស៊ូមតិលើកទី៣ (ចុងក្រោយ) លោកស្រី ហ៊ីលឡារី គ្លីនតុន បានចោទលោក ដូណាល់ ត្រាំ ថាជាបេក្ខភាពប្រធានាធិបតី ដែលមានភាពគ្រោះថ្នាក់បំផុត នៅក្នុងសម័យកាលនេះ និងជា «អាយ៉ង» របស់ប្រទេសរុស្ស៊ីថែមទៀតផង៕