Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក បៃដិន ប្រើប្រាស់អំណាច «លើកលែងទោសជាមុន» ដើម្បីការពារ លោក Milley, Fauci និងមន្ត្រីដទៃទៀត ពីការសងសឹករបស់លោក ត្រាំ (Video inside)

20-01-2025 20:32

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅថ្ងៃចន្ទនេះ បានចេញសេចក្តីសម្រេចលើកលែងទោសជាមុន ដល់មនុស្សមួយចំនួន ដែលលោក ដូណាល់ ត្រាំ ធ្លាប់បានគំរាមដាក់ទោស ក្រោយជាប់ឆ្នោតឡើងវិញ។ ក្នុងចំណោមនោះ រួមមានអតីតប្រធានអគ្គសេនាធិការចម្រុះ លោក Mark Milley និងអតីតទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់សេតវិមាន លោក Anthony Fauci។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកលែងទោសនេះ ក៏គ្របដណ្តប់លើសមាជិកសភា និងមន្ត្រីប៉ូលិសដែលពាក់ព័ន្ធនឹងការស៊ើបអង្កេត លើការវាយប្រហារវិមានកាពីតូលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ផងដែរ។

អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលនឹងវិលត្រឡប់មកកាន់សេតវិមានវិញនៅថ្ងៃចន្ទនេះ បានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានការកាត់ទោសលើបុគ្គលដែលលោកចាត់ទុកជា «សត្រូវនយោបាយ»

លោក Biden បានហៅអ្នកដែលត្រូវបានលើកលែងទោសទាំងនោះថាជា «ឈាមជីវិតនៃលទ្ធិប្រជាធិបតេយ្យរបស់យើង» និងបានថ្កោលទោសការគំរាមកំហែងប្រឆាំងនឹងពួកគេ។ លោកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «អ្នកបម្រើសាធារណៈទាំងនេះ...មិនសមនឹងក្លាយជាគោលដៅនៃការកាត់ទោសដោយអយុត្តិធម៌ និងដោយហេតុផលនយោបាយនោះទេ»

គួរបញ្ជាក់ថា ចំណាត់ការរបស់លោក Biden ក្នុងការចេញសេចក្តីសម្រេច លើកលែងទោសជាមុននេះ វាបានបង្ហាញពីភាពតានតឹងផ្នែកនយោបាយដ៏ជ្រៅនៅក្នុងសហរដ្ឋអាមេរិក និងការព្រួយបារម្ភជុំវិញអនាគតនៃលទ្ធិប្រជាធិបតេយ្យក្រោមរដ្ឋបាលថ្មី៕