(កៀវ)៖ ក្រុមមន្ត្រីនិយាយថា កងកម្លាំងរុស្ស៉ីបានបញ្ចេញយន្តហោះដ្រូន និងមីស៉ីលព្រមគ្នា វាយប្រហារទៅលើរដ្ឋធានីកៀវ របស់អ៊ុយក្រែន កាលពីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ដោយបានសម្លាប់មនុស្ស ៣នាក់នៅក្នុងស្រុកមួយនៃភាគកណ្តាល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានរដ្ឋបាលយោធាក្រុង លោក Timur Tkachenko បានឱ្យដឹងថា ការផ្ទុះកេីតឡេីងពាសពេញផ្ទៃមេឃ នាពេលព្រឹកព្រលឹម ខណៈដែលប្រព័ន្ធការពារដែនអាកាសបានវាយលុកការវាយប្រហារនោះវិញ បណ្តាលឱ្យមនុស្ស ៣នាក់រងរបួស។ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថានីយរថភ្លើងក្រោមដី និងបំពង់ទឹកក៏បានរងការខូចខាតផងដែរ។
អ្នកនាំពាក្យរបស់សភា លោក Dmytro Lubinets បានឱ្យដឹងថា ដំបូងកងកម្លាំងរុស្ស៉ី បាញ់យន្តហោះដ្រូន បន្ទាប់មកទេីបវាយប្រហារដោយមីស៉ីលផ្លោង។ រីឯអ្នកនាំពាក្យកងទ័ពអាកាស លោក Yuriy Ihnat បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនថា មីស៉ីលពីរគ្រាប់ដែលតម្រង់មកទីក្រុងកៀវ ត្រូវបានបំផ្លាញ ប៉ុន្តែមួយក្នុងចំណោមនោះត្រូវបានបាញ់ទម្លាក់នៅរយៈកម្ពស់ទាប ដែលបង្កជាការខូចខាតធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា រុស្ស៉ីនៅមិនទាន់ធ្វេីការអត្ថាធិប្បាយទេ ដោយកន្លងមកទីក្រុងមូស្គូតែងតែបដិសេធកំណត់គោលដៅលើជនស៉ីវិល៕