(សៅប៉ូឡូ)៖​ តុលាការកំពូលនៃប្រទេសប្រេស៉ីល​ បានច្រានចោលសំេីណរបស់អតីតប្រធានាធិបតី លោក​ Jair Bolsonaro ដែលសុំឱ្យតុលាការពិចារណាឡើងវិញលេីការសម្រេចចិត្តពីមុន​ក្នុងការរារាំងរូបលោកពីការធ្វើដំណើរទៅសហរដ្ឋអាមេរិក​ ដើម្បីចូលរួមពិធីកាន់តំណែងរបស់លោក​ ដូណាល់​ ត្រាំ​ ជាប្រធានាធិបតីអាមេរិក។ នេះេីបយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៨​ ខែមករា​ ឆ្នាំ​ ២០២៥។

កាលពីសប្តាហ៍មុន​ លោក​ Bolsonaro បាននិយាយនៅលេីបណ្តាញសង្គម X ថាលោកត្រូវបានអញ្ជើញឱ្យចូលរួមពិធីស្បថចូលកាន់តំណែងថ្ងៃទី២០​ ខែមករា​ របស់លោក​ ត្រាំ ហើយកំពុងស្វែងរកការប្រគល់លិខិតឆ្លងដែនមកវិញ។​ មេធាវីរបស់លោកបានដាក់បណ្តឹងឧទ្ធរណ៍ដោយអះអាងថា លោក​ ​Bolsonaro គោរពតាមយ៉ាងពេញលេញ រួមទាំងវិធានការប្រុងប្រយ័ត្ននានាដែលដាកលចេញដោយតុលាការកំពូល ហើយក៏បានច្រានចោលនូវលទ្ធភាពនៃការរត់គេចខ្លួនផងដែរ។​ ប៉ុន្តែចៅក្រម លោក​ Alexandre de Moraes បានបដិសេធ​ ហេីយប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចចិត្តពីមុន​។

ក្រុមអ្នកជំនាញផ្នែកច្បាប់ធ្លាប់និយាយថា តុលាការទំនងជាមិនធ្វេីតាមការស្នើសុំរបស់លោក Bolsonaro ទេ ដោយសារតែមានការស៉េីបបអង្កេតលេីករណីជាបន្តបន្ទាប់ប្រឆាំងនឹងរូបលោក​ ដែលនាំទៅដល់ការរក្សាទុកលិខិតឆ្លងដែនបន្តទៀត ដើម្បីជៀសវាងការរត់គេចចេញពីប្រទេស​៕