(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃទី១៧ខែមករាថា តបតាមការអញ្ជើញរបស់សហរដ្ឋអាមេរិក លោក Han Zhengតំ ណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញធ្វើដំណើរទៅកាន់ក្រុងវ៉ាស៊ីនតោន រដ្ឋធានីសហរដ្ឋអាមេរិកដើម្បីចូលរួមពិធីឡើងកាន់មុខតំណែង របស់លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ដែលនឹងរៀបចំធ្វើនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។

ប្រទេសចិនចាត់ទុកនិងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ដោយអនុលោមតាមគោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាននិងធ្វើ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាប់រហូតមក។ ចិនរីករាយធ្វើការជាមួយរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិកដើម្បីបង្កើន ការប្រាស្រ័យទាក់ទង គ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រួមគ្នាជំរុញឱ្យទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក អភិវឌ្ឍប្រកបដោយស្ថិរភាព ល្អប្រសើរនិងជានិរន្តរភាព ដើម្បីត្រួសត្រាយមាគ៏ាមួយរស់ជាមួយគ្នាដ៏ត្រឹមត្រូវ រវាងប្រទេសចិននិងសហរដ្ឋអាមេរិកក្នុងយុគសម័យថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន