(តូក្យូ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតបង្គួរ ៥.៣ រ៉ិចទ័រ បានវាយប្រហារខេត្ត Chiba ភាគខាងកើតប្រទេសជប៉ុន ក្បែរទីក្រុងតូក្យូ នៅមុននេះបន្តិច ប៉ុន្តែគេនៅពុំទាន់ដឹងថា មានការរងគ្រោះដល់មនុស្ស ឬក៏ខូចខាតទ្រព្យសម្បត្តិនៅឡើយទេ ហើយក៏មិនមានការព្រមានថា នឹងអាចកើតមានរលកយក្សស៊ូណាមិ នោះដែរ។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីខាងលើត្រូវបានទីភ្នាក់ងារព្យាករណ៍ជប៉ុន អះអាងថាបានកើតឡើងនៅវេលាម៉ោង ១១៖៥០នាទីព្រឹក ម៉ោងនៅទីក្រុងតូក្យូ ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតបង្គួរប៉ុណ្ណោះ ដែលទំនងជា មិនអាចបង្កគ្រោញះមហន្តរាយអ្វីដល់ប្រទេសជប៉ុននោះឡើយ។
គួរបញ្ជាក់ថា ប្រទេសជប៉ុនត្រូវបានចាត់ទុកជា ដែនដីកោះ ដែលរាប់រងគ្រោះរញ្ជួយដីរហូតដល់ទៅ ២០ភាគរយ សម្រាប់ពិភពលោក ហើយភាគច្រើនគឺមានកម្រិតចាប់ពី ៦.០រ៉ិចទ័រឡើងទៅ៕