(ដាម៉ាស)៖ មេដឹកនាំថ្មីរបស់ស៊ីរី លោក Ahmed al-Sharaa បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសស៊ីរីត្រៀមខ្លួនជាស្រេច ក្នុងការស្វាគមន៍កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ចូលទៅក្នុងតំបន់ការពារដែលបានបង្កើតឡើង ជាមួយប្រទេស អ៊ីស្រាអែល។ នេះបើយោងតាមដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Al-Sharaa បានអះអាងថា អ៊ីស្រាអែលអាចពង្រីកឥទ្ធិពលក្នុងតំបន់បាន នោះគឺដោយសារវត្តមានរបស់កងជីវពលអ៊ីរ៉ង់ និងក្រុមហេសបូឡា។ ទោះជាយ៉ាងណា លោកជឿជាក់ថា កងកម្លាំងទាំងនោះ លែងមានវត្តមាននៅក្នុងប្រទេសទៀតហើយ ក្រោយការរំដោះក្រុងដាម៉ាស៕