វិមានក្រឹមឡាំង៖ រុស្ស៊ីគាំទ្រដំណោះស្រាយដែលនាំឱ្យមានសន្តិសុខនៅហ្គាហ្សា (Video inside)
16-01-2025 22:07
(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃព្រេហសប្បតិ៍នេះ បានថ្លែងថា ប្រទេសរុស្ស៊ីគាំទ្ររាល់ដំណោះស្រាយ ដែលនាំទៅរកសន្តិសុខនៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ត្រូវបានប្រកាស។ នេះបើយោងតាមដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ស្មុគស្មាញ រវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានលេចចេញជារូបរាងកាលពីថ្ងៃពុធ ក្រោយពីមានការ សម្រុះសម្រួលដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោយរយៈពេល ១៥ ខែ នៃជម្លោះដ៏បង្ហូរឈាមដែលបានបំផ្លិចបំផ្លាញទឹកដីឆ្នេរសមុទ្រមួយនេះ និងបង្កឱ្យមានភាពតានតឹងពាសពេញតំបន់មជ្ឈិមបូព៌ា៕