(វ៉ាស៊ីនតោន)៖ លោកស្រី ហ៊ីលឡារី គ្លីនតុន និង លោក ដូណាល់ ត្រាំ បានចាប់ផ្តើមជជែក និងដេញដោលគ្នាជុំទីបី ជាលើកចុងក្រោយនៅល្ងាចថ្ងៃពុធនេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ខណៈសល់តែជាង២០ថ្ងៃទៀតការប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងឈានចូលមកដល់ ខណៈលោកស្រី គ្លីនតុន ត្រូវបានគេមើលឃើញថា បានប្រាសចាកប្រធានបទបន្តិច។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ CNN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។
ក្នុងវេទិកាតស៊ូមតិមានរយៈពេលជាង៩០នាទី បេក្ខភាពប្រធានាធិបតីទំាងពីរ បានដេញដោលគ្នា លើប្រធានបទសំខាន់ៗដូចជា បញ្ហាជនភៀសខ្លួន, បំណុលសាធារណៈ, សេវាសង្គម, សេដ្ឋកិច្ច, តុលាការកំពូល, ស្ថានភាពពិភពលោកបច្ចុប្បន្ន និងសមត្ថភាពក្នុងការបំពេញតួនាទីជាប្រធានាធិបតីអាមេរិក។
ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺថា លោកស្រី គ្លីនតុន បានយករឿងទំនាក់ទំនងជាមួយលោក ពូទីន និងរឿងអាស្រូវផ្លូវភេទ រួមទំាងការប្រើពាក្យសម្ដី មិនសមរម្យលើស្រី្ត មកវាយប្រហារលើលោក ត្រាំ តែលោក ត្រាំ បានបដិសេធ និងចោទលោកស្រី គ្លីនតុន ថាជាមនុស្សមិនគួរឱ្យគោរព។
គួរបញ្ជាក់ថា យោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះ លោកស្រី គ្លីនតុន បានទទួលសម្លេង គាំទ្រ ៤៧% ទល់នឹង ៣៨% របស់លោក ត្រាំ ដែលកំពុងរងការរិះគន់យ៉ាងខ្លំាង ជុំវិញការប្រើពាក្យសម្ដីប្រមាថទៅលើស្រ្តី រហូតដល់មានថ្នាក់ដឹកនំា នៃគណបក្សសាធារណៈរដ្ឋមួយចំនួន ចេញមុខប្រឆាំង និងទាមទារឱ្យលោកដកខ្លួនពីការប្រកួតប្រជែង។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី អ្នកជំនាញពីររូបគឺលោក Jill Stein et លោក Gary Jonhson បានកត់សម្គាល់ថា បេក្ខជនប្រធានាធិបតីទំាងពីរ អាចនឹងទទួលបានការគាំទ្រតិចជាងប្រធានាធិបតីមុនៗ៕