(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ចូលក្រុមហ៊ុនអាមេរិកចំនួន ៤ ទៅក្នុង «បញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន» ដោយសារតែការជាប់ពាក់ព័ន្ធរបស់ក្រុមហ៊ុនទាំងនោះ ក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមហ៊ុនដែលរងទណ្ឌកម្ម រួមមាន ក្រុមហ៊ុន Pacific Rim Defense និង Summit Technologies Inc. នឹងត្រូវបានហាមឃាត់មិនឱ្យនាំចេញ និងនាំចូលប្រទេសចិន ឬធ្វើការវិនិយោគថ្មីនៅក្នុងប្រទេសចិននោះទេ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕