(ប៉េកាំង)៖ ប្រទេសចិន នឹងពង្រីកបញ្ជីប្រទេសដែលអាចចូលបានដោយមិនទាមទារទិដ្ឋាការ ជាឯកតោភាគី ព្រមទាំងបង្កើនរយៈពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការផងដែរ។ នេះបើយោងតាមវិធានការ ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលចិន នៅថ្ងៃចន្ទនេះ។

វិធានការទាំងនេះ គឺជាផ្នែកមួយនៃផែនការរបស់ក្រុមប្រឹក្សារដ្ឋ ក្នុងការកែលម្អគោលនយោបាយ សម្រាប់ជំរុញទេសចរណ៍ចូលមកក្នុងប្រទេស។

បន្ថែមលើការបន្ធូរបន្ថយទិដ្ឋាការ រដ្ឋាភិបាលចិននឹងជំរុញឱ្យអាជ្ញាធរមូលដ្ឋានអនុវត្តវិធានការផ្សេងៗ ក្នុងនោះរួមមាន ការផ្តល់ជូនប័ណ្ណទូទាត់ (voucher) ដើម្បីជំរុញការចំណាយ ក្នុងវិស័យវប្បធម៌ និងទេសចរណ៍ផងដែរ។

គួរបញ្ជាក់ថា វិធានការនេះត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ចិន ក្នុងការស្តារនិងជំរុញវិស័យទេសចរណ៍ ក្រោយពីរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺរាតត្បាតកូវីដ-១៩៕