Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង៖ ទាហានកូរ៉េខាងជើង ស្លាប់និងរបួសកើនលើស៣០០០នាក់ ក្នុងសង្រ្គាមអ៊ុយក្រែន (Video inside)

13-01-2025 14:27

(សេអ៊ូល)៖ នាថ្ងៃចន្ទ ទី១៣ ខែមករា ទីក្រុងសេអ៊ូល បានអះអាងថា ចំនួនកងទ័ពកូរ៉េខាងជើង ដែលបានបាត់បង់ជីវិតនិងរងរបួស ក្នុងសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ទំនងជាបានកើនលើស៣០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ដោយទទួលបានរបាយការណ៍ ពីទីភ្នាក់ងារចារកម្មនៃប្រទេសកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូងមួយរូប បាននិយាយថា ក្នុងចំណោមនោះ ចំនួនទាហានដែលស្លាប់ គឺមានប្រហែល៣០០នាក់ ខណៈរបួសខ្ទង់២៧០០នាក់។ បើតាមសមាជិកសភាដដែលនោះ អាជ្ញាធរកូរ៉េខាងជើង ក៏ហាក់បានណែនាំឱ្យទាហានកូរ៉េខាងជើងទាំងអស់ ត្រូវធ្វើអត្តឃាតតាមរយៈការបំផ្ទុះខ្លួនឯងផងដែរ ដើម្បីបញ្ចៀសការចាប់ខ្លួន នៅលើសមរភូមិ។

គួរបញ្ជាក់ថា យោងតាមការវាយតម្លៃ របស់អ៊ុយក្រែននិងក្រុមលោកខាងលិច ទាហានកូរ៉េខាងជើង ប្រហែល ១១០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ដើម្បីជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងការវាយបណ្ដេញកងទ័ពអ៊ុយក្រែន ចេញពីតំបន់ភាគខាងលិចនៃប្រទេសរុស្ស៉ីមួយនេះ។ ប៉ុន្តែទាំងមូស្គូ និងព្យុងយ៉ាងមិនបានទទួលស្គាល់ ឬប្រកែកទៅនឹងវត្តមានទាហានកូរ៉េខាងជើង នៅសមរភូមិនោះទេ៕