(រីយ៉ាដ)៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងជួបប្រជុំគ្នានៅចុងខែមករានេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការដកទណ្ឌកម្មចេញពីប្រទេសស៊ីរី។ ការប្រកាសនេះធ្វើឡើងដោយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមន្ត្រីការទូតមកពីប្រទេសនៅមជ្ឈិមបូព៌ា និងលោកខាងលិចនៅទីក្រុងរីយ៉ាដ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥។
ការពិចារណានេះ កើតឡើងបន្ទាប់ពីការផ្លាស់ប្តូរអំណាចនៅក្នុងប្រទេសស៊ីរី ក្រោយពេលលោក Bashar al-Assad ត្រូវបានក្រុមឧទ្ទាមផ្តួលរំលំ។ បច្ចុប្បន្ន ក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) បានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅទីក្រុងដាម៉ាស។
លោកស្រី Kallas បានបញ្ជាក់ថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការបន្ធូរបន្ថយទណ្ឌកម្ម នឹងអាស្រ័យលើវិធីសាស្រ្តថ្មីរបស់រដ្ឋបាលស៊ីរីក្នុងការគ្រប់គ្រងប្រទេស ដែលត្រូវតែរួមបញ្ចូលក្រុមផ្សេងៗគ្នា រួមទាំងស្ត្រី និងមិនមាននិន្នាការរ៉ាឌីកាល់។
កិច្ចប្រជុំនៅទីក្រុងរីយ៉ាដ ដែលរៀបចំឡើងដោយប្រទេសអារ៉ាប៊ីសាអូឌីត គឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំលោកខាងលិចនិងតំបន់ ចាប់តាំងពីការផ្លាស់ប្តូរអំណាចនៅស៊ីរី។ កិច្ចប្រជុំនេះបានផ្តោតលើការគាំទ្រដល់រដ្ឋាភិបាលបណ្តោះអាសន្នរបស់ស៊ីរី និងពិភាក្សាពីយន្តការធានាការទទួលខុសត្រូវរបស់អតីតរបបលោក Bashar al-Assad ចំពោះឧក្រិដ្ឋកម្មសង្គ្រាម។
ទន្ទឹមនឹងនេះ អាល្លឺម៉ង់បានស្នើឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន ដើម្បីជួយដល់ប្រជាជនស៊ីរី ប៉ុន្តែនៅតែរក្សាទណ្ឌកម្មលើសម្ព័ន្ធមិត្តរបស់លោក Assad ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងអំឡុងពេលសង្គ្រាម។ អាល្លឺម៉ង់ក៏បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៥០ លានអឺរ៉ូ សម្រាប់ជំនួយមនុស្សធម៌នៅក្នុងប្រទេសស៊ីរី។
សហរដ្ឋអាមេរិកក៏បានចេញការលើកលែងរយៈពេល ៦ ខែនៃទណ្ឌកម្មរបស់ខ្លួន សម្រាប់ប្រតិបត្តិការជាមួយស្ថាប័នគ្រប់គ្រងនៅក្នុងប្រទេសស៊ីរី ដើម្បីជួយសម្រួលដ