(អាមេរិក)៖ ក្រុមអវកាសយានិកសហរដ្ឋអាមេរិកបាននិយាយថា ការជះអណ្តាតភ្លើងឡើងដ៏មានឥទ្ធិពលមួយ ដែលត្រូវបានបញ្ចេញដោយព្រះអាទិត្យ នឹងត្រូវបន្តការរីករាលដាលទៅថ្ងៃមុខទៀត ហើយព្យុះអាទិត្យក៏នឹងបង្កគ្រោះមហន្តរាយដល់ផែនដីផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅរសៀលថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ ២០១៦។
ក្រុមអ្នកវិទ្យាសាស្រ្តដែលកំពុងតែសិក្សានៅក្នុងមន្ទីរពិសោធន៍ «ឌីណាមិចនៃព្រះអាទិត្យ» របស់ភ្នាក់ងារអវកាស NASA ដែលបានប្រើប្រាស់កែវយឺតអវកាសមួយ ដែលសម្រាប់ធ្វើការវិភាគ និង តាមដាមព្រះអាទិត្យនិយាយថា ការផ្ទុះឡើងនៃអណ្តាតភ្លើងបានរីករាលដាល ព្រមទាំងបានបញ្ចេញពន្លឺកម្តៅយ៉ាងខ្លាំងក្លា កាលពីយប់ថ្ងៃអង្គារវេលាម៉ោង១១៖២២នាទី។
ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា អណ្តាតភ្លើងខ្លាំងៗចំនួន៣ បានផ្ទុះឡើងនៅកន្លែងផ្ទុះចាស់ មុនពេលដែលវាបានជះឥទិ្ធពលទៅលើភពផែនដី ដែលជាហេតុធ្វើឲ្យប្រទេសមួយចំនួន មានពន្លឺថ្ងៃជះខ្លាំង និងក្តៅខុសពីធម្មតា នាថ្ងៃនេះ។
អវកាសយានិក Tony Phillips បានសសេរនៅក្នុងគេហទំព័រ Spaceweather.com ថា «បាតុភូតនេះមានន័យថា ការផ្ទុះឡើងនេះបានបង្កើតជាអណ្តាតភ្លើងកាន់តែច្រើនឡើងៗ លុះក្រោយមកវាក៏បានជះឥទ្ធពលទៅកាន់ភពផែនដី ដែលវានាំឲ្យភពផែនដីមានសីតុណ្ហភាពក្តៅជាងសព្វដង»៕