Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

EU ណែនាំកុំឱ្យក្រុមហ៊ុនអាកាសចរណ៍ ធ្វើដំណើរឆ្លងកាត់ដែនអាកាសរុស្ស៉ី ភាគខាងលិច (Video inside)

10-01-2025 16:06

(បែរឡាំង)៖ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប (EASA) បានប្រាប់ដល់ក្រុមហ៊ុនអាកាសចរណ៍មិនមែនអឺរ៉ុប មិនឱ្យហោះហើរក្នុងដែនអាកាសរុស្ស៉ីភាគខាងលិច ដោយសារតែមានហានិភ័យនៃការកំណត់គោលដៅដោយអចេតនា ពីប្រព័ន្ធការពារដែនអាកាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥។

EASA លើកឡើងថា ករណីធ្លាក់យន្តហោះអាស៊ៃបៃហ្សង់ នៅកាហ្សាក់ស្ថាន កាលពីខែមុន កើតឡើងដោយសារតែ ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បាញ់ស្ទាក់ប្រឆាំងយន្តហោះដ្រូនអ៊ុយក្រែន ហើយយ៉ាងហោចណាស់មនុស្ស ៣៨នាក់បានស្លាប់។ EASA បញ្ជាក់ថា «ជម្លោះដែលកំពុងបន្ត ក្រោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បង្កហានិភ័យដែលថាយន្តហោះស៉ីវិល អាចត្រូវកំណត់គោលដៅដោយអចេតនា នៅក្នុងដែនអាកាសរុស្ស៉ី ដោយសារតែកង្វះខាតការសម្របសម្រួលផ្នែកយោធាស៉ីវិល និងលទ្ធភាពនៃការកំណត់អត្តសញ្ញាណខុស។ ដូចនេះ EASA ណែនាំកុំឱ្យធ្វើប្រតិបត្តិការក្នុងដែនអាកាស នៅប៉ែកខាងលិចប្រទេស គ្រប់កម្រិតហោះហើរ»

គួរបញ្ជាក់ថា ការព្រមានខាងលើនេះ គឺសម្រាប់ប្រតិបត្តិករប្រទេសទីបី ដែលអនុញ្ញាតហោះហើរដោយ EASA និងបានធ្វើឱ្យដែនអាកាសរុស្ស៊ីត្រូវបិទ ពីក្រុមហ៊ុនអាកាសចរណ៍សហភាពអឺរ៉ុប ចាប់តាំងពីប្លុកនេះដាក់ទណ្ឌកម្ម លើវិស័យអាកាសចរណ៍រុស្ស៉ី ដោយសារតែសង្រ្គាមអ៊ុយក្រែន៕