Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Financial Times៖​ លោក ស៉ី ជីនពីង នឹងចាត់មន្រ្តីថ្នាក់កំពូលចិន ឱ្យចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ (Video inside)

10-01-2025 10:17

(ប៉េកាំង)៖ កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងបញ្ជូនមន្រ្តីជាន់ខ្ពស់មួយរូប ឱ្យទៅចូលរួមពិធីស្បថចូលកាន់តំណែងផ្លូវការរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក នាថ្ងៃទី២០ ខែមករា។

ប៉េកាំង ធ្លាប់ប្រាប់ក្រុមការងារនៃអនាគតរដ្ឋបាល លោក ត្រាំ ថានឹងឱ្យមន្ត្រីចិនដែលត្រូវបានអញ្ជើញ ទៅចូលរួមពិធីស្បថចូលកាន់តំណែងនោះ។ ប៉ុន្តែលោក ស៉ី ជីនពីង ទំនងជាបញ្ជូនអនុប្រធានាបតីចិន លោក Han Zheng ដែលតែងចូលរួមពិធីផ្លូវការនានាជំនួសរូបលោកឱ្យទៅចូលរួម ខណៈជម្រើសមួយទៀត គឺអាចជារដ្ឋមន្ត្រីការបរទេស លោក Wang Yi។

ទីប្រឹក្សាប្រឹក្សាមួយចំនួនរបស់លោក ត្រាំ ចង់ឱ្យអ្នកដែលចូលរួមគឺជាលោក Cai Qi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយបក្សកុម្មុយនីស និងត្រូវបានគេមើលឃើញថាជាបុគ្គលមានអំណាចជាង លោក Han ឬលោក Wang ក្នុងនាមដៃស្តាំរបស់លោក ស៉ី។ ស្ថានទូត​ចិនប្រចាំក្រុង​វ៉ាស៉ីនតោន​ និង​ក្រុម​ការងារនៃអនាគតរដ្ឋបាល​លោក ត្រាំ មិន​ទាន់​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នៅឡើយទេ៕