Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្មដំរីថៃ ត្រូវប៉ូលិសចោទប្រកាន់ ជុំវិញករណីស្លាប់អ្នកទេសចរអេស្ប៉ាញ ដោយសារតែសត្វដំរី

08-01-2025 16:05

(បាងកក)៖ នៅថ្ងៃពុធ ទី៨ ខែមករានេះ ប៉ូលិសថៃ បានចោទប្រកាន់ហ្មដំរីម្នាក់ បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេសថៃ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ស្រ្តីជនជាតិអេស្ប៉ាញ អាយុ ២៣ឆ្នាំបានបាត់បង់ជីវិត ក្រោយពីដំរីចុះប្រេងមួយក្បាល វាយប្រហាររូបនាងជាមួយនិងភ្លុករបស់វា នៅឯមណ្ឌលថែទាំសត្វដំរី Koh Yao ក្នុងខេត្ត Phang Nga។ ប៉ូលិស ចោទប្រកាន់ហ្មដំរីនោះថា មានការធ្វេសប្រហែស និងមិនបានទប់ស្កាត់ ឧប្បត្តិហេតុដ៏គ្រោះថ្នាក់នេះទាន់ពេល។ លោក Jaran Bangprasert មេប៉ូលិសក្នុងតំបន់ បានប្រាប់ AFP យ៉ាងដូច្នេះថា «យើងចោទប្រកាន់គាត់ (ហ្មដំរី) ពីការ​ធ្វេសប្រហែស​បណ្ដាល​ឱ្យមានមនុស្ស​ស្លាប់ ហើយ​គាត់​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ»

គួរបញ្ជាក់ថា ហ្មដំរី នៅមណ្ឌលថែទាំ Koh Yao នេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ជាជនជាតិថៃ មានអាយុ ៣៨ឆ្នាំ ហើយប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ពិន័យជាប្រាក់ ២០០ ០០០បាត (៥ ៧០០ដុល្លារ) ប្រសិនបើរកឃើញថា មានទោសកំហុស៕