(ប៉េកាំង)៖ សារជូនពរឆ្នាំថ្មីឆ្នាំសកលឆ្នាំ ២០២៥ បានមកដល់ តាំងពីចុងឆ្នាំ ២០១៣ មក សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល របស់លោក Xi Jinping ប្រធានរដ្ឋចិន បានអមជាមួយប្រជាជនចិន ឆ្លងឆ្នាំសកលចំនួន១២ ដង ។

បំណងប្រាថ្នារបស់ប្រជាជនដែលចង់បានជីវភាពរស់នៅល្អប្រសើរ បានទាក់ទាញយកបេះដូងរបស់លោក Xi Jinping ។ លោក Xi Jinping បានថ្លែងនៅក្នុងសារអបអរសាទររបស់លោកថា "កិច្ចការគ្រួសារ កិច្ចការប្រទេសជាតិនិងកិច្ចការពិភពលោក ការធ្វើឱ្យប្រជាជនរស់នៅ ប្រកបដោយសុភមង្គលគឺជាកិច្ចការធំចម្បង" ។

ឆ្នាំថ្មីបំណងប្រាថ្នាថ្មី ។ លោក Xi Jinping បានថ្លែងនៅក្នុងសារអបអរសាទររបស់លោកថា “គ្រប់ក្រុមគ្រួសារទាំងអស់ សុទ្ធតែសង្ឃឹមថា កុលបុត្រប្រុសស្រីនឹងទទួលបានការអប់រំល្អ មនុស្សចាស់នឹងទទួលបានសេវាថែទាំដ៏ល្អប្រសើរ ហើយយុវជននឹងមានឱកាសអភិវឌ្ឍន៍កាន់តែច្រើន។ បំណងប្រាថ្នាដ៏សាមញ្ញទាំងនេះគឺជាការរំពឹង ចង់បានជីវភាពរស់នៅដ៏ល្អបវរ របស់ប្រជាជន"។

សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលក៏ជាបង្អួចមួយ សម្រាប់សង្កេតមើលដំណើរការជំរុញកិច្ចកសាងប្រទេសខ្លាំងពូកែ និងការស្តារប្រជាជាតិឡើងវិញ តាមរយៈទំនើបកម្មតាមបែបផែនចិន។ លោក Xi Jinping បានថ្លែងនៅក្នុង សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលថា "នៅលើដំណើរថ្មីនៃទំនើបកម្មតាមបែនផែនចិន មនុស្សគ្រប់គ្នាគឺជាតួឯក រាល់ការរួមចំណែកមានតម្លៃទាំងអស់ ហើយគ្រប់ពន្លឺរស្មីសុទ្ធតែភ្លឺចែងចាំង៕

វិទ្យុមិត្តភាពកម្ពុជាចិន