Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ១២នាក់ នៅម៉ុងតេណេហ្គ្រោ មុនពេលធ្វើអត្តឃាតខ្លួនឯង (Video inside)

02-01-2025 19:17

(សេទីនជេ)៖ បុរសម្នាក់ បានបាញ់សម្លាប់មនុស្ស ១២នាក់ នៅក្នុងទីក្រុង Cetinje ប្រទេសម៉ុងតេណេហ្គ្រោមុនពេលធ្វើអត្តឃាត នៅថ្ងៃព្រហស្បតិ៍នេះ។ ហេតុការណ៍នេះ ត្រូវបានចាត់ទុកថា ជាការសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយ នៅក្នុងតំបន់បាល់កង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។​​​

ជនវាយប្រហារ ដែលត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ Aleksandar Martinovic អាយុ ៤៥ឆ្នាំ បានបើកការបាញ់ប្រហារ នៅក្នុងភោជនីយដ្ឋានមួយ និងទីតាំងបីផ្សេងទៀត ដោយបានសម្លាប់មនុស្សសរុប ១២នាក់ រួមទាំងកុមារពីរនាក់។ ជនរងគ្រោះទាំងអស់ មានទំនាក់ទំនងជិតស្និទ្ធជាមួយជនវាយប្រហារ។

កម្លាំងប៉ូលិសបានឡោមព័ទ្ធ ខ្មាន់កាំភ្លើងប្រហារនៅក្បែរផ្ទះរបស់គាត់ ជាកន្លែងដែលគាត់បានប៉ុនប៉ងផ្តាច់ជីវិតខ្លួនឯង។ គាត់បានស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ ដោយសាររបួសធ្ងន់ធ្ងរ។

មូលហេតុនៃការវាយប្រហារនេះ នៅមិនទាន់ដឹងនៅឡើយទេ ខណៈអាជ្ញាធរកំពុងស៊ើបអង្ក។ នេះជាការបាញ់ប្រហារលើកទីពីរ នៅក្នុងទីក្រុង Cetinje ក្នុងរយៈពេលតិចជាង ៣ឆ្នាំ។ កាលពីឆ្នាំ២០២២ ក៏មានការបាញ់ប្រហារមួយ ដែលបានសម្លាប់មនុស្ស ១០នាក់ នៅក្នុងទីក្រុងនេះ៕