(ប៉េកាំង)៖ ព្រឹកថ្ងៃទី៣១ ខែធ្នូ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមចិន ប្រធានរដ្ឋចិននិង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានជួបសំណេះសំណាលជាមួយ តំណាងអង្គភាពកម្មាភិបាល ចូលនិវត្តន៍ទូទាំងប្រទេសចិន ដែលទទួលបានប័ណ្ណសរសើរជាសមូហភាព ឈានមុខនិងបុគ្គលឈានមុខ នៅវិមានសភាប្រជាជនក្រុងប៉េកាំង ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះពួកគេ ព្រមទាំងសង្ឃឹមថា ពួកគេនឹងផ្សព្វផ្សាយប្រពៃណីដ៏រុងរឿង បន្តរក្សាឥរិយាបថនយោបាយនិងបន្តរួមចំណែក យ៉ាងសកម្មក្នុង ការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសជាតិដ៏ខ្លាំងខ្លា និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។

សន្និបាតបានប្រគល់ប័ណ្ណសរសើរដល់អង្គភាពកម្មាភិបាលចូលនិវត្តន៍ ដែលជាសមូហភាពឈានមុខចំនួន១៥០ និងបុគ្គលឈានមុខចំនួន៤៥០រូប៕