(ឡុងដ៏)៖ រដ្ឋាភិបាល បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ នេះថា អ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះ ការទប់ស្កាត់យ៉ាងតឹងរ៉ឹង នៅក្រោមច្បាប់ថ្មីរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់ និងពង្រឹងសន្តិសុខតាមព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកដែលសង្ស័យ នឹងប្រឈមចំពោះការហាមឃាត់ធ្វើដំណើរ បិទបណ្តាញសង្គម និងដាក់កំហិតលើការប្រើប្រាស់ទូរស័ព្ទ ដើម្បីជួយដល់រដ្ឋាភិបាល រុះរើបណ្តាញឧក្រិដ្ឋកម្មអន្តោប្រវេសន៍គ្រោងទុក។ ដោយពិពណ៌នាអំពីសន្តិសុខព្រំដែន ថាជាមូលដ្ឋាននៃផែនការផ្លាស់ប្តូរបស់រដ្ឋាភិបាល រដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេស លោកស្រី Yvette Cooper បញ្ជាក់ថា «យើងនឹងផ្តល់សិទ្ធិអំណាច​ដល់ការអនុវត្តច្បាប់ឱ្យកាន់តែខ្លាំង ដើម្បីបន្ត និងបង្រ្កាបបណ្តាញក្រុមជនខិលខូចទាំងនេះ»

គួរបញ្ជាក់ថា មនុស្សច្រើនជាង ៣៦ ៨០០នាក់ បានធ្វើដំណើរដោយគ្រោះថ្នាក់ ដើម្បីមកដល់ចក្រភពអង់គ្លេស នៅឆ្នាំ ២០២៤ ដោយមានការកើនឡើង ២៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ មនុស្សជាច្រើននាក់បានស្លាប់ ដោយការប៉ុនប៉ងធ្វើដូច្នេះ ហើយក្រុមប្រឹក្សានៃអង្គការជនភៀសខ្លួន ចាត់ទុកជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុត ក្នុងកំណត់ត្រា។

នាយករដ្ឋមន្ត្រី លោក Keir Starmer ដែលឡើងកាន់តំណែងកាលពីខែកក្កដា ឆ្នាំមុន បានផ្តល់អាទិភាពដល់ការដោះស្រាយ បញ្ហាចំណាកស្រុកខុសច្បាប់ ដោយការបង្ក្រាបក្រុមក្មេងទំនើង រត់ពន្ធមនុស្សតាមច្រកព្រំដែន ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយ របស់ពិភពលោក ចូលទៅមកចក្រភពអង់គ្លេសពីប្រទេសបារាំង៕