(ប៉េកាំង)៖ “នេះជាមួយឆ្នាំដែលសន្តិភាពប្រឈមមុខនឹងការសាកល្បង នៅគ្រប់ទីកន្លែងបន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់”“នេះជាមួយឆ្នាំដែលប្រទេសសកលខាងត្បូង ងើបឡើងយ៉ាងឆាប់រហ័ស ហើយអភិបាលកិច្ចសកលធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ”។ល។ រំលឹកឡើងវិញនូវឆ្នាំ២០២៤ ដែលជិតនឹងកន្លងផុតទៅ ឥស្សរជនសង្កេតការណ៍អន្តរជាតិបានសម្គាល់ឃើញជាទូទៅថា វានឹងបន្សល់ទុកនូវស្លាកស្នាមមិនធម្មតា ក្នុងដំណើរការអភិវឌ្ឍន៍របស់មនុស្សជាតិ។

ឆ្នាំ២០២៤នេះ ស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ផង និងបម្រែបម្រួលផងហើយការប៉ះទង្គិចភូមិសាស្ត្រ ឡើងកម្ដៅជាបន្តបន្ទាប់ “ការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់” មានភាពកាន់តែខ្លាំងឡើងៗ សង្គមមនុស្សជាតិបានប្រឈមមុខ នឹងជម្រើសគន្លឹះដែលមិនដឹងវិវឌ្ឍទៅកាន់ទិសណា។ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រទេសចិនបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីស្តារសន្តិភាពពិភពលោកឡើងវិញ និងជួយសង្គ្រោះជីវិតរបស់មនុស្សជាតិ។

ដើម្បីទប់ទល់នឹងវិបត្តិអ៊ុយក្រែនចិន បានចាត់បញ្ជូនបេសកជនពិសេស ទៅធ្វើការផ្សះផ្សាបីជុំ ប្រកាសនូវ “គំនិតឯកភាពរួម ៦ចំណុច” ជាមួយប្រេស៊ីល និងផ្តួចផ្តើមឱ្យបង្កើតក្រុម “មិត្តសន្តិភាព”ជាមួយប្រទេសសកលខាងត្បូង ដើម្បីប្រមូលផ្តុំគំនិត ឯកភាពរួម សម្រាប់ដោះស្រាយវិបត្តិ។ ប្រឈមមុខនឹងការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មី ភាគីចិនបានជំរុញឱ្យ ក្រុមប្រឹក្សាសន្តិសុខ អនុម័តលើសេចក្តីសម្រេចចិត្តស្តីពី ការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា ជំរុញឱ្យបក្សពួកនានារបស់ប៉ាឡេស្ទីន រៀបចំធ្វើកិច្ចសន្ទនានិងចុះហត្ថលេខា លើ《សេចក្តីប្រកាសក្រុងប៉េកាំង》ដោយគូសបញ្ជាក់ថា ច្រកចេញជាមូលដ្ឋាន សម្រាប់ដោះស្រាយ ការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលគឺអនុវត្តជាក់ស្តែងនូវ “ដំណោះស្រាយរដ្ឋពីរ”។ នៅចុងឆ្នាំនេះ ស្ថានភាពនយោបាយស៊ីរីស្រាប់តែប្រែប្រួល ភាគីចិនគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់នូវគោលការណ៍ដែល “ដឹកនាំដោយប្រជាជនស៊ីរី និងគ្រប់គ្រងដោយប្រជាជនស៊ីរី” ដើម្បីជួយស៊ីរីគាំពារអធិបតេយ្យភាពនិងស្តារស្ថិរភាពឡើងវិញ។

តើត្រូវកសាងសេដ្ឋកិច្ចពិភពលោកយ៉ាងណា? តើត្រូវសម្រេចបាននូវគោលដៅតាមរយៈ អភិបាលកិច្ចសកលដ៏ល្អពេញលេញ យ៉ាងដូចម្តេច? នៅឆ្នាំ២០២៤ ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក មានកម្លាំងទន់ខ្សោយ វិបត្តិជាច្រើនដូចជាស្បៀងអាហារ និងថាមពលជាដើមបានគួបផ្សំគ្នា ឯកតោភាគីនិយមនិងការពារនិយម បានងើបឡើងវិញជាបន្តបន្ទាប់។ តើត្រូវផ្តល់កម្លាំងចលករថ្មី ដល់កំណើនសេដ្ឋកិច្ចពិភពលោក តាមរយៈអភិបាលកិច្ចសេដ្ឋកិច្ចសកលប្រកបដោយប្រសិទ្ធិភាព និងភាពប្រាកដប្រជាយ៉ាងដូចម្ដេច?

ក្នុងកិច្ចប្រជុំកំពូលក្រុងរីយ៉ូ ដឺហ្សាណេរ៉ូនៃប្រទេស G២០ ដែលបើកធ្វើនៅខែវិចិ្ឆកាភាគីចិន បានលើកឡើងគំនិតផ្តួចផ្តើមជាក់ស្តែង អំពីការកែលម្អអភិបាលកិច្ចក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ឌីជីថល អេកូឡូស៊ីនិងសន្តិសុខជាដើម ដោយគូសបញ្ជាក់ថា នឹងកសាងសេដ្ឋកិច្ចពិភពលោកប្រកបដោយកិច្ចសហប្រតិបត្តិការ ស្ថិរភាព ការបើកទូលាយការច្នៃប្រឌិតថ្មី និងមានភាពល្អប្រសើរ ក្នុងវិស័យអេកូឡូស៊ី ។ នេះបានគ្រោងផែនការលម្អិតសម្រាប់ ការកែលម្អអភិបាលកិច្ចសកលក្នុងស្ថានការណ៍ថ្មី។

ពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ដល់ការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល ចិនបានផ្តល់ផលិតផលសាធារណៈអន្តរជាតិ ដល់ពិភពលោកជាបន្តបន្ទាប់ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ។ នៅឆ្នាំ២០២៤ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានចាប់ដំណើរការនូវទស្សវត្សរ៍មាសថ្មី ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល បានបំផុសប្រាក់ទុនអភិវឌ្ឍន៍សរុបជិត ២ម៉ឺនលានដុល្លារអាមេរិក បានរៀបចំគម្រោងជាង១១០០ ហើយប្រទេសជាង៨០ បានចូលរួម “ក្រុមមិត្តនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល”។

“ប្រទេសសកលខាងត្បូង”បានងើបឡើងជាមួយគ្នា ជាសញ្ញាដ៏លេចធ្លោនៃបម្រែបម្រួលនិម្មាបកម្មពិភពលោកយ៉ាងខ្លាំង ។ ក្នុងនាមជារដ្ឋសមាជិកធម្មជាតិនៃ“ប្រទេសសកលខាងត្បូង” ភាគីចិនបានធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈគំនិតផ្តួចផ្តើមនិងវិធានការមួយចំនួន ដើម្បីជំរុញឱ្យភាគីនានារួមគ្នាកសាង “សកលខាងត្បូង”ដែលមានភាពកាន់តែបើកទូលាយនិងបរិយាប័ន្ន។

ឆ្នាំ២០២៤ជិតកន្លងផុតទៅហើយ ឆ្នាំ២០២៥កំពុងចូលមកដល់។ ស្ថិតក្នុងពិភពលោកដ៏ច្របូកច្របល់ មិនខ្លាចហានិភ័យនិងបញ្ហាប្រឈម ចិននឹងបន្តធ្វើជាកម្លាំងសន្តិភាពកម្លាំងសាមគ្គីភាព កម្លាំងបើកទូលាយ កម្លាំងយុត្តិធម៌និងកម្លាំងបរិយាប័ន្នយ៉ាងមុតមាំ ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ដូចជាត្រួសត្រាយអនាគតកាន់តែល្អបវរ ជាមួយភាគីនានាផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន