(ប៉េកាំង)៖ ថ្ងៃទី ២៩ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខ ជូនចំពោះលោក Choi Sang-mok ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ជុំវិញឧប្បត្តិហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju របស់កូរ៉េខាងត្បូង ដែលបណ្តាលឱ្យមនុស្សជាច្រើន ស្លាប់បាត់បង់ជីវិតនិងរងរបួស។
លោក Xi Jinping បានថ្លែងថា «ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលទទួលបានដំណឹង ធ្លាក់យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju របស់ប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឱ្យមនុស្សជាច្រើន ស្លាប់បាត់បង់ជីវិតនិងរងរបួស។
ខ្ញុំសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះ និងសម្តែងការសួរសុខទុក្ខ ដោយស្មោះស្ម័គ្រចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះ ព្រមនិងជូនពរអ្នករងរបួសឱ្យឆាប់ជាសះស្បើយ៕»
វិទ្យុមិត្តភាពកម្ពុជាចិន