ប្រព័ន្ធផ្សព្វផ្សាយ៖ លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅរុស្ស៉ី ក្នុងឆ្នាំ ២០២៥ (Video inside)
27-12-2024 09:39
(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងប៉េកាំង ដែលនិយាយនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូនេះថា លោកប្រធានាធិបតី ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Igor Morgulov បានប្រាប់ RIA ដូច្នេះថា «ចំពោះព្រឹត្តិការណ៍ទ្វេភាគីជាក់ស្តែង ខ្ញុំអាចនិយាយបានថា ផែនការសមស្រប កំពុងត្រូវបានគូសរំលេចឡើងយ៉ាងសកម្ម»។ លោកបន្ថែមថា «អ្វីដែលខ្ញុំអាចនិយាយបាន មិនមែនជាការសម្ងាត់ ទាក់ទងនឹងអាទិភាពនោះ គឺថាលោកប្រធានាធិបតីចិន ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួន នៅក្នុងប្រទេសរុស្ស៉ី នាឆ្នាំក្រោយ»។
ភ្លាមៗ ស្ថានទូតចិនមិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters នៅឡើយទេ ជុំវិញដំណឹងនេះ៕