(ហ្សូរិច)៖ រដ្ឋាភិបាលស្វីសបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានអនុម័តតាមកញ្ចប់ទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី និងបេឡារុស្ស។ នេះបើយោងតាមកការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្រេចចិត្តនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើកងនាវារបស់រុស្ស៊ី និងក្រុមហ៊ុនចិនមួយចំនួនដែលត្រូវបានរកឃើញថាបានធ្វើពាណិជ្ជកម្មជាមួយយោធារុស្ស៊ី។
គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ស្វីសបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៥៤ នាក់ និងក្រុមហ៊ុននិងអង្គការចំនួន ៣០ ដោយបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។ ស្វីសក៏បានហាមឃាត់នាវាចំនួន ៥២ គ្រឿងពីការផ្តល់សេវាកម្មផងដែរ។
រដ្ឋាភិបាលស្វីសបានបញ្ជាក់ថា «ភាគច្រើនទាំងនេះគឺជានាវាដឹកប្រេងដែលជាផ្នែកមួយនៃកងនាវាស្រមោលរបស់រុស្ស៊ី ហើយកំពុងគេចពីតម្លៃតម្លៃប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ី ឬដឹកជញ្ជូនទំនិញយោធាសម្រាប់ប្រទេសរុស្ស៊ី ឬគ្រាប់ធញ្ញជាតិដែលត្រូវបានលួចពីអ៊ុយក្រែន»។
បន្ថែមពីនេះ ស្របតាមគោលនយោបាយរបស់សហភាពអឺរ៉ុប ស្វីសក៏បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុនិងការធ្វើដំណើរ ប្រឆាំងនឹងបុគ្គលចំនួន ២៦ នាក់ និងអង្គការពីរមកពីប្រទេសបេឡារុស្សផងដែរ៕
គួរបញ្ជាក់ថា ចំណាត់ការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្វីសក្នុងការរក្សាជំហររួមជាមួយសហភាពអឺរ៉ុបប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែន និងការគាំទ្ររបស់បេឡារុស្សចំពោះរុស្ស៊ី៕