(ប៉េកាំង)៖ ព្រឹកថ្ងៃទី ១៩ ខែធ្នូ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនអមដំណើរ ដោយលោកស្រី Cheng Suzhen ភរិយារបស់លោក Ho Iat Seng ប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ បានអញ្ជើញទៅទស្សនាសារមន្ទីរម៉ាកាវ។
លោកស្រី Peng Liyuan បានសង្កេតមើលដោយប្រុងប្រយ័ត្ន នូវវត្ថុបុរាណវប្បធម៌នៅក្នុងសារមន្ទីរ ឈ្វេងយល់ដោយស៊ីជម្រៅអំពីការផ្លាស់ប្តូរប្រវត្តិសាស្រ្តរបស់ម៉ាកាវ និងសភាពការណ៍រួមបញ្ចូលរវាងចិន និងលោកខាងលិចលើវិស័យស្ថាបត្យកម្ម ឧស្សាហកម្ម និងវប្បធម៌ជាដើម ហើយបានធ្វើការផ្លាស់ប្តូរយ៉ាងស្និទ្ធស្នាល ជាមួយអ្នកស្នងមរតកក្នុងតំបន់ នៃបេតិកភណ្ឌវប្បធម៌អរូបី ខាងការផលិតគំនូរសេរ៉ាមិច និងការឆ្លាក់ឈើជាដើម។
នៅក្នុងសាលនៅជាន់ទី ៣ នៃសារមន្ទីម៉ាកាវ លោកស្រី Peng Liyuan បានផ្លាស់ប្តូរបទពិសោធន៍ជាមួយកុមារ ដែលទើបតែបានទៅទស្សនាការតាំងពិព័រណ៍ ហើយបានទៅផ្សារច្នៃប្រឌិតខាងវប្បធម៌ ដើម្បីទស្សនាការតាំងបង្ហាញផលិត ផលវប្បច្នៃប្រឌិតខាង វប្បធម៌ ព្រមទាំងបានចូលរួមក្នុងការធ្វើនំខេកអាល់ម៉ុនផងដែរ ។ លោកស្រី Peng Liyuan បានលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបបន្តមរតកវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ បណ្តុះស្មារតីស្នេហាជាតិ និងសេចក្តីស្រឡាញ់ ចំពោះម៉ាកាវ ខិតខំរៀនសូត្រចំណេះដឹងនិងជំនាញ ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងការកសាងម៉ាកាវនិងការអភិវឌ្ឍប្រទេសជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន