(ប៉េកាំង)៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤វេទិកាស្តីពីកំណែទម្រង់ យន្តការដោះស្រាយសំណូមពរ និងពាក្យបណ្តឹងប្រជាពលរដ្ឋ ដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង២០២៤ ដែលរៀបចំដោយបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលក្រុងប៉េកាំងបានសម្ពោធបើក។
លោក Yin Li សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាបក្ស នៃគណៈកម្មាការបក្សកុម្មុនីស្ដក្រុងប៉េកាំង បានថ្លែងសុន្ទរកថាថា មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារទីក្រុង រដ្ឋាភិបាលចិនតម្កល់ប្រជាជនជាស្នូល ជានិច្ចកាលបន្តបង្កើន កសាងនគរូបនីយកម្មបែបថ្មី ខិតខំប្រឹងប្រែងជំរុញប្រព័ន្ធអភិបាលកិច្ចទីក្រុង និងទំនើបកម្មនៃសមត្ថភាពអភិបាលកិច្ច។ ទីក្រុងប៉េកាំងនឹងខិតខំប្រឹងប្រែង ដើម្បីផ្តល់សេវាកម្មបម្រើប្រជាជនរបស់ទីក្រុងទំនើប កសាងទីក្រុងឱ្យទៅជា ទីក្រុងលំដាប់អន្តរជាតិលេខ១ ដែលគួរឱ្យចង់រស់នៅប្រកបដោយភាពចុះសម្រុងគ្នា។
អត្រាដោះស្រាយនិងអត្រាពេញចិត្តបានកើនឡើងដល់៩៧%។ សូមបញ្ជាក់ថា ប្រធានបទនៃវេទិកានេះគឺ «ទំនើបកម្មនៃអភិបាលកិច្ចទីក្រុង ដែលតម្កល់ប្រជាជនជាស្នូល»។ តំណាងគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស ចំនួនជាង៣១០០នាក់បានចូលរួមវេទិកានេះ៕