លោក ពូទីន ចោទលោកខាងលិចថា ជំរុញរុស្ស៊ីឱ្យដើរហួស «បន្ទាត់ក្រហម» (Video inside)
16-12-2024 18:37
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់លោកខាងលិចថា កំពុងជំរុញឱ្យរុស្ស៊ីឱ្យដើរហួស «បន្ទាត់ក្រហម» ដែលជាស្ថានភាពដែលរុស្ស៊ីបានព្រមានថា នឹងមិនអត់ឱនឱ្យឡើយ ហើយនឹងចាត់វិធានការឆ្លើយតប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីការពារជាតិ លោក ពូទីន បានសម្តែងការព្រួយបារម្ភ អំពីការវិវឌ្ឈន៍ និងការដាក់ពង្រាយមីស៊ីលរបស់សហរដ្ឋអាមេរិក។ លោកបានព្រមានថា រុស្ស៊ីនឹងលុបចោលការរឹតបន្តឹង លើការដាក់ពង្រាយមីស៊ីលរបស់ខ្លួន ប្រសិនបើអាមេរិកបន្តដាក់ពង្រាយមីស៊ីល។
ទោះជាយ៉ាងណា លោក ពូទីន បានបញ្ជាក់ថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺសម្រាប់តែការពារប៉ុណ្ណោះ។ ទន្ទឹមគ្នានោះ លោកបានគូសបញ្ជាក់ថា កងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន បានគ្រប់គ្រងការតាំងទីលំនៅចំនួន ១៨៩ នៅឆ្នាំនេះ៕