Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីស្រាអែល ដាក់ផែនការបញ្ជូនប្រជាជនកាន់តែច្រើន ឱ្យទៅរស់នៅតំបន់ក្រៅទឹកដី Golan Heights នៅស៉ីរី (Video inside)

16-12-2024 12:00

(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល គ្រោងបង្កើនចំនួនប្រជាជនទ្វេដងឱ្យទៅរស់នៅលើភ្នំ Golan Heights ដែលជាតំបន់ក្រៅទឹកដីរបស់ខ្លួននៅស៉ីរី ដោយនិយាយថា ការគំរាមកំហែងចេញពីស៉ីរី នៅតែមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤។

លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយថា «ការពង្រឹងខ្លួននៅ Golan Heights គឺជាការពង្រឹងរដ្ឋអ៉ីស្រាអែល ហើយពេលនេះជាដំណាលកាលសំខាន់ខ្លាំង។ យើងនឹងបន្តរក្សា ធ្វើឱ្យកាន់តែប្រសើរ និងតាំងលំនៅក្នុងតំបន់នោះ»។ លោក Netanyahu បន្ថែម​ថា «យើង​មិន​ចាប់​អារម្មណ៍​ក្នុង​ជម្លោះ​ជាមួយ​ស៉ីរី​ទេ។ សកម្មភាពអ៉ីស្រាអែលនៅស៉ីរី គឺមានបំណងរារាំងការគំរាមកំហែងដ៏មានសក្តានុពលពីស៉ីរី និងដើម្បីការពារពីការចាប់យកអាវុធរបស់ក្រុមភេរវករ នៅជិតព្រំដែនរបស់យើង»។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានដណ្តើមយកតំបន់ខ្ពង់រាបយុទ្ធសាស្ត្រភាគច្រើនរបស់ស៉ីរី ក្នុងសង្គ្រាម ៦ថ្ងៃឆ្នាំ ១៩៦៧ ហើយកាត់បញ្ចូលជាផ្លូវការនៅឆ្នាំ ១៩៨១។ ​ក្រោយមកនៅឆ្នាំ ២០១៩ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពអ៉ីស្រាអែលលើតំបន់ Golan Heights ប៉ុន្តែការកាត់បញ្ចូលនោះ មិនត្រូវបានទទួលស្គាល់ដោយប្រទេសភាគច្រើនទេ។ ស៉ីរី ធ្លាប់​ទាមទារ​ឱ្យអ៉ីស្រាអែល​ដក​ខ្លួនដែរ ប៉ុន្តែ​អ៉ីស្រាអែល​បដិសេធ ដោយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ ខណៈកិច្ចខិតខំប្រឹងប្រែងសន្តិភាពផ្សេងៗទៀត បានបរាជ័យ៕