(តេហេរ៉ង់)៖​ ប្រធានអង្គការថាមពលអាតូមិករបស់អ៉ីរ៉ង់​ លោក​ Mohammad Eslami បាននិយាយថា ប្រទេសអ៉ីរ៉ង់នឹងមិនរារាំងដំណើរការ និងការមកត្រួតពិនិត្យផ្ទាល់នៅទីតាំងពីសំណាក់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ​ (IAEA)​ នៃអង្គការសហប្រជាជាតិនោះទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៤​ ខែធ្នូ​ ឆ្នាំ​ ២០២៤។

កាលពីសប្តាហ៍មុន IAEA រាយការណ៍ថា​ អ៉ីរ៉ង់បានបង្កើនល្បឿនចម្រាញ់សារធាតុអ៊ុយរ៉ានីញូមដល់កម្រិត​ ៦០ភាគរយ ដោយកម្រិតនេះគឺជិតដល់ ៩០ភាគរយនៃកម្រិតសម្រាប់យកទៅផលិតអាវុធនុយក្លេអ៊ែរ។ បន្ទាប់មក​ នៅដើមសប្តាហ៍នេះ អ៉ីរ៉ង់បានយល់ព្រមឱ្យ​ IAEA មកត្រួតពិនិត្យលម្អិតនៅទីតាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញូម​របស់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង​ បានដកស្រង់សម្តីលោក​ Eslami​ ដែលបញ្ជាក់ថា​ «​យើងមិនបានបង្កើត ហើយនឹងមិនបង្កើតឧបសគ្គណាមួយសម្រាប់ការត្រួតពិនិត្យ និងដំណើរការចូលមកត្រួតពិនិត្យរបស់​ IAEA​ នោះតិច» ដោយបន្ថែមថា​ «​យេីងដំណើរការក្នុងក្របខ័ណ្ឌនៃសុវត្ថិភាព ហើយទីភ្នាក់ងារក៏ធ្វើសកម្មភាពតាមបទប្បញ្ញត្តិផងដែរ​ គឺមិនតិចហេីយក៏មិនច្រេីន»៕