(ប៉េកាំង)៖ ប្រទេសចិនបានជំរុញជាលំដាប់លំដោយនូវវិធានការសំខាន់ៗ ស្តីពីការធ្វើកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ និងបន្តដាក់ចេញវិធានការមួយចំនួនដើម្បីពង្រីក ការបើកទូលាយដោយកម្រិតខ្ពស់ ប្រការនេះក៏បានធ្វើឱ្យវិនិយោគិននិងឥស្សរជន នៃមជ្ឈដ្ឋានពាណិជ្ជកម្មអន្តរជាតិមានជំនឿចិត្ត និងមានសុទិដ្ឋិនិយមកាន់តែខ្លាំងចំពោះប្រទេសចិន និងការវិនិយោគនៅក្នុងប្រទេសចិន។

ប្រទេសចិនបានចាត់វិធានការជាច្រើន ដើម្បីជំរុញការប្រើប្រាស់ បង្កើនប្រសិទ្ធភាពនៃការវិនិយោគ និងពង្រីកតម្រូវការក្នុងស្រុក ដោយគ្រប់ជ្រុងជ្រោយ ប្រការនេះបានបញ្ចេញសញ្ញាវិជ្ជមាននិងធ្វើឱ្យភាគហ៊ុន ដែលពាក់ព័ន្ធនឹងចិននៅក្នុងទីផ្សារមូលធនអន្តរជាតិ មានភាពពេញនិយមខ្លាំង ហើយអ្នកវិនិយោគបរទេសជាច្រើនបា នបង្កើនការវិនិយោគនៅក្នុងប្រទេសចិន។

ឥស្សរជនមួយចំនួននៃមជ្ឈដ្ឋានពាណិជ្ជកម្មអន្តរជាតិបានសម្គាល់ឃើញថា គោលនយោបាយពង្រីកតម្រូវការក្នុងស្រុក របស់ប្រទេសចិន បានបន្តជំរុញឱ្យទីផ្សារចិនបញ្ចេញកម្លាំងរស់រវើក និងសក្តានុពលនៃការប្រើប្រាស់ ប្រការនេះក៏នឹងផ្តល់ ឱកាសអភិវឌ្ឍន៍កាន់តែច្រើនថែមទៀតសម្រាប់ក្រុមហ៊ុនបរទេស ដែលវិនិយោគនៅក្នុងប្រទេសចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន