(ប៉េកាំង)៖ រសៀលថ្ងៃទី៩ ខែធ្នូ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំសិក្សាជាក្រុមលើកទី១៨ ស្តីពីអភិបាលកិច្ចតំបន់ព្រំដែនក្នុងប្រវត្តិសាស្ត្រចិន។ នៅពេលអញ្ជើញជាអធិបតី ក្នុងការសិក្សាជាក្រុម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា ការជំរុញទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពអភិបាលកិច្ចតំបន់ព្រំដែន គឺជាអត្ថន័យដ៏ត្រឹមត្រូវនៃការធ្វើទំនើបកម្ម តាមបែបផែនចិន។
យើងត្រូវអនុវត្តដោយម៉ត់ចត់នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងកិច្ចប្រជុំពេញអង្គលើកទី២ និងទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដើម្បីអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្ត និងការរៀបចំចាត់ចែង របស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីអភិបាលកិច្ចតំបន់ព្រំដែន ធ្វើការងារគ្រប់គ្រងតំបន់ព្រំដែន ឱ្យបានល្អនិងជំរុញ ការអភិវឌ្ឍតំបន់ព្រំដែន ប្រកបដោយគុណភាពខ្ពស់៕
វិទ្យុមិត្តភាពកម្ពុជាចិន