(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃពុធ ទី១១ ខែធ្នូ បានរាយការណ៍ថាអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun បានប៉ុនប៉ងធ្វើអត្តឃាតបញ្ចប់ជីវិត នៅឯមន្ទីរឃុំឃាំងមួយកន្លែង ស្ថិតនៅភាគខាងកើតទីក្រុងសេអ៊ូល។

ប​ើតាម Yonhap លោក Kim Yong-hyun បានព្យាយាមសម្លាប់ខ្លួនឯង ភ្លាមៗបន្ទាប់ពីត្រូវបានចាប់ខ្លួនជាផ្លូវការ ក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបះបោរជុំវិញ តួនាទីរបស់លោក និងការសង្ស័យថារូបលោកជាអ្នកផ្ដល់យោបល់ឱ្យលោកប្រធានាធិបតី Yoon Sook Yeol ប្រកាសប្រើច្បាប់អាជ្ញាសឹក។ ប្រធានមន្ទីរកែប្រែ លោក Shin Yong-hae បានប្រាប់សមាជិកសភាថានៅបន្ទាប់ពីការប៉នប៉ុងធ្វើអត្តឃាតមិនបានសម្រេច លោក Kim ត្រូវបានដាក់ស្ថិតនៅក្រោមការតាមដាន និងការពារយ៉ាងយកចិត្តទុក ហើយមិនមានបញ្ហា សុខភាពអ្វីនោះទេ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Yoon Sook Yeol បានប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ និងបានបញ្ជូនទាហាន រួមទាំងឧទ្ធម្ភាគចក្រទៅកាន់សភា ប៉ុន្តែច្បាប់ អាជ្ញាសឹកនេះត្រូវបានលុបចោលវិញ ហើយលោក Kim បានលាលែងពីតំណែងកាលពីព្រហស្បតិ៍សប្ដាហ៍មុន៕