(ប៉េកាំង)៖ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំនៅថ្ងៃទី ៩ ខែធ្នូ ដើម្បីវិភាគនិងសិក្សាអំពីការងារសេដ្ឋកិច្ចឆ្នាំ ២០២៥ ស្តាប់របាយការណ៍ការងារ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងសិក្សាការងារកសាងឥរិយាបថបក្ស និងការងារប្រឆាំងអំពើពុករលួយ នៅឆ្នាំ ២០២៥ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។
អង្គប្រជុំបានកត់សម្គាល់ថា ឆ្នាំនេះជាឆ្នាំគន្លឹះសម្រាប់ការសម្រេចបាននូវគោលដៅនិងភារកិច្ចនៃ "ផែនការជាតិប្រាំឆ្នាំទី ១៤" គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានសមមិត្ត Xi Jinping ជាប្រមុខស្នូលបានបង្រួបបង្រួម និងដឹកនាំបក្សទាំងមូល ប្រទេសទាំងមូល និងប្រជាជនគ្រប់ជនជាតិក្នុងការឆ្លើយតបយ៉ាងម៉ត់ចត់ចំពោះស្ថានភាពប្រែប្រួល និងអនុវត្តគោលនយោបាយចម្រុះ ធ្វើឱ្យសេដ្ឋកិច្ចដំណើរការប្រកបដោយស្ថិរភាពជាទូទៅ និងទទួលបានការរីកចម្រើន កម្លាំងសេដ្ឋកិច្ច កម្លាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកម្លាំងជាតិរបស់ប្រទេសចិនបានបន្តកើនឡើង។
កម្លាំងផលិតកម្មគុណភាពថ្មី បានអភិវឌ្ឍប្រកបដោយស្ថិរភាព កំណែទម្រង់និងការបើកចំហបន្តមានភាពស៊ីជម្រៅ ហានិភ័យក្នុងវិស័យសំខាន់ៗ បានត្រូវដោះស្រាយប្រកបដោយសណ្តាប់ធ្នាប់ និងមានប្រសិទ្ធភាព ហើយជីវភាពរស់នៅ របស់ប្រជាជន ទទួលបានការធានាយ៉ាងជាក់លាក់ គោលដៅ និងភារកិច្ចសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពេញមួយឆ្នាំនឹងសម្រេចបាន ដោយជោគជ័យ៕
វិទ្យុមិត្តភាពកម្ពុជាចិន