(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនោថ្ងៃសៅរ៍ ទី៧ ខែធ្នូនេះថា យន្តហោះចម្បាំង F-16 ក្រុមទីពីររបស់ដាណឺម៉ាក បានមកដល់អ៊ុយក្រែនហេីយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានបង្ហោះសារលេីបណ្តាញសង្គម X ដូច្នេះថា «យន្តហោះចម្បាំង F-16 ក្រុមទីពីរ ដែលមកពីដាណឺម៉ាកបញ្ជូនមកអ៊ុយក្រែន ជាឧទាហរណ៍នៃភាពជាអ្នកដឹកនាំរបស់ដាណឺម៉ាក ក្នុងការរួមចំណែកការពារអាយុជីវិតមនុស្ស»។
សរុបមក ដាណឺម៉ាកផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ចែកចេញបីក្រុម។ តាមលោក ហ្សេលេនស្គី យន្តហោះចម្បាងក្រុមដំបូង ដែលផ្តល់ដោយដាណឺម៉ាក ត្រូវបានយកទៅប្រេីប្រាស់សម្រាប់ការបាញ់ទម្លាក់មីស៉ីលរបស់រុស្ស៉ីរួចហើយ រួមទាំងការពារប្រជាពលរដ្ឋ និងសម្ភារៈសំខាន់ៗផងដែរ៕