(ប៉េកាំង)៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ «បុណ្យចូលឆ្នាំថ្មីចិន៖ សកម្មភាពសង្គមរបស់ជនជាតិចិន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ ប្រពៃណីជាតិ» ដែលស្នើសុំចុះបញ្ជីដោយប្រទេសចិន បានត្រូវអនុម័ត ក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូនៃអង្គការសហប្រជាជាតិ ឱ្យដាក់បញ្ចូលក្នុង បញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
សូមបញ្ជាក់ថា គិតរហូតមកទល់បច្ចុប្បនេះប្រទេសចិន មានសម្បត្តិបេតិកភណ្ឌគម្រោងចំនួន៤៤ បានត្រូវដាក់បញ្ចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូ នៃអង្គការសហប្រជាជាតិ ដែលជាចំនួនច្រើនជាងគេលើពិភពលោក។ បុណ្យចូលឆ្នាំថ្មីចិន គឺជាបុណ្យប្រពៃណីចិនមួយដែលមានអត្ថន័យដ៏ជ្រាលជ្រៅបំផុត មានខ្លឹមសារសម្បូរបែបបំផុត មានចំនួនមនុស្ស ចូលរួមអបអរសាទរច្រើន បំផុតនិងជះឥទ្ធពលទូលំទូលាយបំផុត។ រាប់ពាន់ឆ្នាំកន្លងមកបុណ្យចូលឆ្នាំថ្មី ចិនបានដើរតួនាទីសំខាន់ណាស់ សម្រាប់ការបន្តវេន នូវអរិយធម៌ប្រទេសចិន។ ស្របនឹងក្របខ័ណ្ឌនៃការផ្សព្វផ្សាយបុណ្យចូលឆ្នាំចិន នៅឯនាយសមុទ្រ កាន់តែធំទូលាយពីមួយថ្ងៃទៅមួយថ្ងៃបុណ្យចូលឆ្នាំថ្មី ចិនបានក្លាយទៅជា សញ្ញាវប្បធម៌ប្រទេស ចិនដែលពិភពលោកទទួលស្គាល់ និងឱ្យតម្លៃខ្ពស់ជាទូទៅ៕
វិទ្យុមិត្តភាពកម្ពុជាចិន