(ប៉េកាំង)៖ ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សន្និសីទអន្តរជាតិឆ្នាំ២០២៤ ស្តីពីយល់ដឹងអំពីប្រទេសចិនបានរៀបចំឡើង នៅទីក្រុងក្វាងចូវប្រទេសចិន។ សន្និសីទអន្តរជាតិស្តីពីយល់ដឹង អំពីប្រទេសចិន ដែលរៀបចំចាប់តាំងពីឆ្នាំ២០១៣ មកបានក្លាយទៅជាវេទិកាមួយ ដែលមានឥទ្ធពលបំផុតសម្រាប់ពិភពលោកយល់ដឹង អំពីយុទ្ធសាស្ត្រអភិវឌ្ឍរបស់ប្រទេសចិន ប្រធានបទឆ្នាំនេះគឺ» បន្តការកែទម្រង់ដល់ទីបញ្ចប់ ---- ទំនើបកម្មតាមបែបផែនចិន និងកាលានុវត្តភាពថ្មី នៃការអភិវឌ្ឍពិភពលោក»។
ក្នុងរយៈពេល១១ឆ្នាំកន្លងមក លោកប្រធានរដ្ឋចិន Xi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះសន្និសីទអន្តរជាតិ ស្តីពីការយល់ដឹងអំពីប្រទេសចិនដោយ បានផ្ញើសារលិខិតអបអរសាទរ ថ្លែងសុន្ទរកថា គន្លឹះតាមប្រព័ន្ធវីដេអូឬក៏ជួបសន្ទនា ជាមួយតំណាងបរទេស ដើម្បីអធិប្បាយអំពីមាគ៌ាប្រទេសចិននិងទស្សនប្រទេសចិន។ ក្នុងអត្ថបទនេះនឹងដកស្រង់ ពាក្យពេចន៍មួយចំនួន របស់លោក ដើម្បីយល់ដឹងពីប្រទេសចិន៖ យល់ដឹងអំពីប្រទេសចិន ជាគន្លឹះគឺត្រូវយល់ដឹងអំពី ទំនើបកម្មតាមបែបផែនចិន។
ប្រទេសចិននាពេលបច្ចុប្បន្ន កំពុងជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសដ៏ខ្លាំងក្លានិងស្តារឡើងវិញ នូវបុព្វហេតុដ៏មហិមារបស់ប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន ដើម្បីជំរុញកសាងសហគមន៍ រួមជោគវាសនានៃមនុស្សជាតិ វាសនានិងអនាគតរបស់ប្រទេសចិនតភ្ជាប់ជាមួយ វាសនានិងអនាគតរបស់មនុស្សជាតិ យ៉ាងជិតស្និទ្ធ។
ខ្ញុំធ្លាប់និយាយថា «ការយល់ដឹងអំពីប្រទេសចិននាពេលបច្ចុប្បន្ន គឺគួរយល់ដឹងអំពីបក្សកុម្មុយនីស្តចិន»។ឆ្នាំ២០២១ គឺខួបទី១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន។ ក្នុងរយៈពេល១០០ឆ្នាំ កន្លងមក បក្សកុម្មុយនីស្តចិន បានសាមគ្គីនិងដឹកនាំ ប្រជាជនចិនខិតខំប្រឹងប្រែងឥតឈប់ឈរ ដោយបានកែប្រែអនាគតនិងជោគវាសនា របស់ប្រជាជនចិនចេញពីឫសគល់ ហើយក៏ជះឥទ្ធពលដល់ ដំណើរការប្រវត្តិសាស្រ្តពិភពលោកផងដែរ។
សេដ្ឋកិច្ចចិនគឺអ្នកទទួលផលប្រយោជន៍ ពីសកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយក៏ជាអ្នករួមចំណែក ផងដែរ។ ប្រទេសចិននឹងបន្តដើលើ មាគ៌ាអភិវឌ្ឍដោយសន្តិភាពយ៉ាងម៉ឺងម៉ាត់ មិនងាករេណ ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្ររួមគ្នាឈ្នះ-ឈ្នះនិងបើកចំហ បន្តបន្ថែមកម្លាំងចលករទៅក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក មានលក្ខណៈបើកចំហ រួមជាមួយប្រជានជន នៃគ្រប់ប្រទេស ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច ឆ្ពោះទៅកាន់ទិសដៅអភិវឌ្ឍប្រកបដោយបើកចំហ បរិយាបន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ តុល្យភាពនិងឈ្នះ-ឈ្នះក៏ដូចជាធ្វើឱ្យសកលភាវូបនីយកម្មសេដ្ឋកិច្ច ផ្តល់ជាប្រយោជន៍កាន់តែច្រើន ដល់ប្រជាជនគ្រប់ប្រទេសលើពិភពលោក។
ប្រទេសចិននឹងបន្តកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងបើកចំហកាន់តែទូលំទូលាយដោយគ្រប់ជ្រុងជ្រោយ បន្តប្រកាន់ខ្ជាប់ នូវទស្សនអភិវឌ្ឍថ្មី ជំរុញកំណែទម្រង់ដល់រចនាសម្ព័ន្ធ នៃការផ្គត់ផ្គង់និងតម្រូវការឱ្យកាន់តែស៊ីជម្រៅ សម្របសម្រួលនិងជំរុញ នូវការងារកើនឡើងដោយស្ថិរភាព ជំរុញកំណែទម្រង់ កែសម្រួលរចនាសម្ព័ន្ធ ផ្តល់ផលប្រយោជន៍ដល់ ប្រជាជននិងបង្កាហានិភ័យ ជំរុញសេដ្ឋកិច្ចចិនអភិវឌ្ឍដោយគុណភាពខ្ពស់ ដើម្បីផ្តល់ឱកាសសហការកាន់តែច្រើនដល់ពិភពលោក។
ការសម្រចបាននូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ គឺជាក្តីសុបិនរបស់ប្រជាជនចិន ការពិតជាក់ស្តែង បានបញ្ជាក់ថា មាគ៌ាសង្គមនិយមមានលក្ខណៈពិសេសចិន ដែលយើងប្រកាន់ខ្ជាប់គឺត្រឹមត្រូវ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់ នូវមាគ៌ាអភិវឌ្ឍដោយសន្តិភាព ប្រកាន់ខ្ជាប់នូវការជំរុញការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ ប្រភេទថ្មីប្រកបដោយ ការគោរពគ្នាទៅវិញទៅមក និងទទួលបានផលប្រយោជន៍ឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់រួមជាមួយបណ្តាប្រទេសនានា បង្កើតសហគមន៍ជោគវាសនារួម ប្រកបដោយភាពចុះសម្រុងគ្នា៕
វិទ្យុមិត្តភាពកម្ពុជាចិន