(ប៉េកាំង)៖ ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping ទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរួមសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់សេដ្ឋកិច្ចនិងសង្គមរបស់ប្រេស៊ីលនិងឆ្លងតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិយុគសម័យថ្មី ដើម្បីធ្វើការស្ទង់មតិជាលើកដំបូងចំពោះ អ្នកផ្តល់បទសម្ភាសន៍ប្រេស៊ីល ចំនួន ១១០៦ នាក់ ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ទាំងនេះបានសម្គាល់ឃើញជាទូទៅថា ទំនាក់ទំនងចិន-ប្រេស៊ីលលើសពីទំនាក់ទំនងទ្វេភាគី ជាយូរណាស់មកហើយ ពោលគឺកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរលើ វេទិកាពហុភាគីបានបំពេញបន្ថែមកម្លាំងចលករបន្ថែមទៀត ក្នុងការគាំពារផលប្រយោជន៍ នៃប្រទេសសកលខាងត្បូង និងការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយភាពយុត្តិធម៌និងសមហេតុផល។

ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ប្រេស៊ីល មានការវាយតម្លៃខ្ពស់បង្គួរចំពោះប្រទេសចិន។ ក្នុងចំណោមនោះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,៦ % សម្គាល់ឃើញថាប្រទេសចិន ជាប្រទេសដ៏ជោគជ័យ, ចំនួន ៨៤,៥%សម្គាល់ឃើញថា ប្រទេសចិនជាប្រទេស ដែលគួរទទួលបានការគោរព , ចំនួន ៨១,២% សម្គាល់ឃើញថា ចិនជាប្រទេសមួយ ប្រកបដោយកម្លាំងទាក់ទាញយ៉ាងខ្លាំង ចំនួន ៧៦,២% បានកោតសរសើរថា ចិនជាប្រទេសធំដែលមានការទទួលខុសត្រូវ ។ លើសពីនេះទៅទៀត អ្នកផ្តល់បទសម្ភាសន៍ក៏បានវាយតម្លៃយ៉ាងសកម្ម ចំពោះសមិទ្ធផលនិងទស្សនៈអំពីការអភិវឌ្ឍ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន