(ប៉េកាំង)៖ តាំងពីឆ្នាំ ២០១៣ មក លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមឬធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំ APEC និងបានថ្លែងសុន្ទរកថាគន្លឹះ ថ្លែងក្នុងសុន្ទរកថា លោកបានប្រើពាក្យប្រៀបធៀបដ៏រស់រវើក ដើម្បីអធិប្បាយយ៉ាងជ្រាលជ្រៅ អំពីចក្ខុវិស័យដ៏ល្អបវរនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ដែលបានបង្ហាញពីការគិតគូរយ៉ាងជ្រាលជ្រៅរបស់លោក អំពីការកសាងសហគមន៍រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក។
"ដំឡូង" នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ នៅពេលលោក Xi Jinping បានចូលរួមកិច្ចប្រជុំកំពូល នាយកប្រតិបត្តិផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ APEC នៅប្រទេសប៉េរូ និងថ្លែងសុន្ទរកថាគន្លឹះ លោកបានប្រើពាក្យ "ដំឡូង" ដែលជាដំណាំមានដើមកំណើតនៅអាមេរិកឡាទីន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការចាក់ឫស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងស្វែងរកការអភិវឌ្ឍន៍រួមគ្នា ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
"ក្ងានព្រៃ" ក្នុងឆ្នាំ ២០១៤ ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះនិងរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC លើកទី ២២ នៅមាត់បឹង Yanqi ក្នុងទីក្រុងប៉េកាំង ។ លោក Xi Jinping បានថ្លែងសុន្ទរកថាក្នុងពិធីបើកថា សមាជិក APEC ទាំង ២១ ប្រៀបដូចជាសត្វក្ងានព្រៃ ២១ ក្បាល។
"ទូកតែមួយ" នៅឆ្នាំ ២០១៨ នាវាទេសចរណ៍ Pacific Explorer បានទទួលពិសេសនៅកំពង់ផែន Moresby នៃរដ្ឋធានី Papua New Guinea ។ លោក Xi Jinping និងថ្នាក់ដឹកនាំសមាជិក APEC ផ្សេងទៀតបានឡើងលើនាវាទេសចរណ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនាយកប្រតិបត្តិផ្នែកឧស្សហកម្មនិងពាណិជ្ជកម្មរបស់ APEC ។ លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្នមានភាពច្របូកច្របល់ ហានិភ័យនិងបញ្ហាប្រឈមនានា កំពុងលេចឡើង ពួកយើងហាត់ដូចជាជិះទូកតែមួយ រួមគ្នារៀបចំផែនការកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រការនេះមានសារសំខាន់ដ៏ពិសេស៕
វិទ្យុមិត្តភាពកម្ពុជាចិន